គ្រូបង្វឹករបស់ Paris Saint-Germain លោក Christophe Galtier បានការពារប្រតិកម្ម "មិនសប្បាយចិត្ត" របស់ Neymar ចំពោះការផ្លាស់ប្តូរចេញនៅក្នុងការប្រកួត Ligue 1 របស់ពួកគេជាមួយនឹងក្រុម Lyon កាលពីថ្ងៃអាទិត្យ។
កីឡាករសញ្ជាតិប្រេស៊ីលដែលបានបញ្ជូនបាល់assisteទៅឱ្យ Lionel Messi ដើម្បីស៊ុតបញ្ចូលទី១គ្រាប់របស់ PSG ក្នុងការប្រកួតនោះ មានការខកចិត្តយ៉ាងខ្លាំង ខណៈដែលគាត់ហាក់ដូចជាបង្ហាញការមិនពេញចិត្ត ចំពោះការសម្រេចចិត្តរបស់លោក Galtier ក្នុងការជំនួសរូបគាត់ដោយកីឡាករ Carlos Soler នៅនាទី៨៦។
និយាយទៅកាន់ Prime Video ក្រោយចប់ការប្រកួត គ្រូបង្វឹករបស់ PSG បាននិយាយពីប្រតិកម្មរបស់ Neymar ថា “ក្នុងការប្រកួតទាំងនេះ កីឡាករឆ្នើមៗត្រូវតែលេចធ្លោដូចជា Neymarនិង Messi យប់នេះដែលល្អខ្លាំងណាស់ Neymar បានធ្វើការច្រើនសម្រាប់ក្រុម។ គាត់បាតប្តូរចេញ តាមគំនិតខ្ញុំ មិនរីករាយបន្តិច និងខឹងបន្តិច ប៉ុន្តែវាជារឿងធម្មតា។ គាត់មានអាកប្បកិរិយាដែលយើងមិនអាចនឹងបន្ទោសបានទេ។”
Neymar ត្រូវបានឱ្យដឹងថា នឹងមានវត្តមានបន្ទាប់ក្នុងការប្រកួតឱ្យក្រុមជម្រើសជាតិប្រេស៊ីល ក្នុងការប្រកួតមិត្តភាពអន្តរជាតិជាមួយនឹងក្រុមហ្គាណា នៅថ្ងៃទី ២៤ ខែកញ្ញា៕