Wolves នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមម្ចាស់ជើងឯក Manchester City មកកាន់កីឡដ្ឋាន Molineux សម្រាប់ការប្រកួត Premier League សប្តាហ៍នេះ។
Wolves បានសម្រាកបន្ថែមពីការពន្យារពេល នៃការប្រកួតជើងមុន ក្តីសង្ឃឹមបន្តរបស់ពួកគេមានពេលវេលាធ្វើការវាយលុករកគ្រាប់បាល់បន្ថែម ក្រោយពីបានរកបានត្រឹមតែបីគ្រាប់ប៉ុណ្ណោះ នៅរដូវកាលនេះ។
Man City មិនមានបញ្ហាបែបនោះទេ ជាមួយតារាឆ្នើម Erling Haaland ស៊ុតបញ្ចូលទីគ្រាប់ទីពីរក្នុងជ័យជម្នះ ២-១ លើក្រុម Borussia Dortmund ក្នុងការប្រកួតក្របខណ្ឌ Champions League ។
Wolves បានប្រកួតឈ្នះតែពីរប្រកួតប៉ុណ្ណោះ ក្នុងចំណោម១០ប្រកួតចុងក្រោយ នៅគ្រប់ការប្រកួតទាំងអស់ ដោយស្មើ៥ប្រកួត និងចាញ់៣ប្រកួត។ ពួកគេមិនស្គាល់ការប្រកួតចាញ់ទាល់តែសោះ ពីការប្រកួតក្នុងផ្ទះ៥លើកចុងក្រោយ ដោយឈ្នះ២ប្រកួត និងស្មើ៣ប្រកួត។
City ជាមួយនឹង Tottenham គឺជាក្រុមតែដែលមិនស្គាល់ការប្រកួតចាញ់ក្នុងលីកឡើយ បន្ទាប់ពីការប្រកួតចំនួន៦លើក។ ក្រុមភ្ញៀវមិនដែលប្រកួតចាញ់ ក្នុងការប្រកួត៨លើកចុងក្រោយ ក្នុងគ្រប់ការប្រកួតទាំងអស់ដោយឈ្នះ៦ប្រកួត និងស្មើ២ប្រកួត។
Manchester City បានស៊ុតបញ្ចូលទីសរុប២០គ្រាប់ ដែលជាលទ្ធផលមិនគួរឱ្យជឿក្នុងរដូវកាលនេះ ត្រឹមតែ៦ប្រកួតប៉ុណ្ណោះ ខណៈដែល Haaland ស៊ុតបញ្ចូលទីបានពាក់កណ្តាលគ្រាប់បាល់ របស់ក្រុមរបស់គាត់។ ផ្ទុយពីនេះវិញ Wolves មានកំណត់ត្រាស៊ុតបញ្ចូលទីដ៏អាក្រក់បំផុត ដោយស៊ុតបញ្ចូលទីបានតែ៣គ្រាប់ ប៉ុន្តែពួកគេមាទម្រង់លេងការពារដ៏ល្អបំផុត ដោយបានធ្វើឱ្យរបូតគ្រាប់បាល់ចំនួន តែ៤គ្រាប់ប៉ុណ្ណោះ។
ការព្យាករណ៍: ក្រុមម្ចាស់ផ្ទះនឹងប្រើទម្រង់លេងការពារក្នុងការប្រកួតនេះ ប៉ុន្តែ City គួរតែមានទម្រង់លេងប្រយុទ្ធល្អខ្លាំងពេក។ ទោះយ៉ាងណាក៏ដោយ យើងជឿថា ក្នុងការប្រកួតនេះនឹងមានគ្រាប់បាល់តិចជាង២.៥៕