Sheriff Tiraspol នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Manchester United ក្នុងទីក្រុង Chisinau ដោយសារតែមានការដាក់ទណ្ឌកម្មរបស់ UEFA ហើយពួកគេសង្ឃឹមថា នឹងទទួលបាមអព្ភូតហេតុមួយទៀតកើតឡើង បន្ទាប់ពីរដូវកាល Champions League ឆ្នាំមុន។
Sheriff Tiraspol បានយកឈ្នះការប្រកួតលីគដ៏ងាយស្រួលមុនចូលមកដល់ការប្រកួតនេះ ដោយបានយកឈ្នះ Milsami ដោយលទ្ធផល២-០នៅផ្ទះ។ វាហាក់បីដូចជាពួកគេប្រកួតដោយមិនមានការរារាំងក្នុងឆ្នាំនេះ ដោយកំពុងតែមាន៦ពិន្ទុនាំមុនក្រុមលេខឈរលេខ២ Balti ហើយបានបណ្តោយឱ្យគូប្រកួតស៊ុតបញ្ចូលទីបានតែ៣គ្រាប់ប៉ុណ្ណោះក្នុង៦ប្រកួត។
ក្រុមបិសាចក្រហម បានបញ្ចប់ការឈ្នះ៤ប្រកួតរបស់ពួកគេជាប់ៗគ្នា ដោយចាញ់ Sociedad ក្នុងការប្រកួត Europa League លើកដំបូងរបស់ពួកគេដោយលទ្ធផលលទ្ធផល ១-០។
ទោះបីជាយ៉ាងនេះក៏ដោយ Man United អាចនិយាយបានត្រឹមត្រូវអំពីការទាមទារ VAR ដើម្បីធ្វើការតវ៉ាគ្រាប់បាល់តែមួយគត់នៃការប្រកួត ពួកគេមានទំរង់លេងអន់ខ្សោយ ដោយកីឡាករ Cristiano Ronaldo បានបង្ហាញទឹកមុខនៃការខកចិត្តមិនធម្មតា។
ការព្យាករណ៍របស់យើង: ជាមួយនឹងការប្រកួតរបស់ Sheriff ឆ្ងាយពីទឹកដីកំណើតរបស់ពួកគេ ហើយ Manchester United កំពុងតែមានគុណភាព និងជាក្រុមដែលជាជម្រើសក្នុងការឈ្នះពានរង្វាន់ Europa League ជាលើកដំបូងរបស់ពួកគេ សម្រាប់រដូវកាលនេះ។
ជាមួយនឹងលទ្ធផលឈ្នះក្រៅដីមិនមានភាពកាក់កប ការព្យាករណ៍ដែលផ្ដោតលើក្រុមទាំងពីរដោយមិនមានការស៊ុតបញ្ចូលទីគ្នា គឺជាការប្រកួតដ៏ល្អបំផុតដោយមានគ្រាប់បាល់តិច៕