ការប្រកួតថ្មីៗកន្លងមក Barcelona ទទួលបានលទ្ធផលយ៉ាងល្អ ហើយសង្ឃឹមថា នឹងអាចធ្វើការសងសឹកទៅលើ Bayern Munich នៅពេលដែលពួកគេធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីប្រកួតជាមួយក្រុមយក្សនៅ Bundesliga ក្នុងការប្រកួតពានរង្វាន់ UEFA Champions League។
កាលពីរដូវកាលមុន Barcelona ត្រូវបាន Bayern Munich យកឈ្នះក្នុងលទ្ធផលសរុប ៦-០ ហើយពួកគេនឹងរពឹងជៀសវាងលទ្ធផលបែបនោះមិនឱ្យកើតឡើងម្តងទៀត។
Barcelona គឺជាក្រុមដែលលេងបានខ្លាំងជាងពីមុន ចូលមកដល់ក្នុងការប្រកួតនេះ ជាមួយនឹងជ័យជម្នះ៥ប្រកួតជាប់ៗគ្នា ហើយពួកគេនឹងត្រូវជួបជាមួយ Bayern ដែលកំពុងតែជួបបញ្ហាលំបាក ដែលបានប្រកួតស្មើ៣ប្រកួត ក្នុងចំណោម៥ការប្រកួតចុងក្រោយរបស់ពួកគេ។
Bayern ធ្វើបានល្អបំផុតនោះទេ ក្នុងការប្រកួតកន្លងមក ហើយភាគច្រើនគឺចំណុចខ្វះខាតនៃតំបន់ការពារ។ នេះនឹងមិនមែនជាអ្វីដែលល្អសម្រាប់ពួកគេដែលត្រូវជួបក្រុម ដែលមានទម្រង់លេងដ៏អស្ចារ្យ Barcelona នោះទេ។
Bayern មិនដែលស្គាល់ការប្រកួតចាញ់ក្នុងផ្ទះនោះទេ សម្រាប់ការប្រកួតពានរង្វាន់ Champions League ៥ប្រកួតចុងក្រោយ ហើយវានឹងមិនមែនជាការប្រកួតដ៏ងាយស្រួលសម្រាប់ក្រុមទាំងពីរនោះទេ។
ការព្យាករណ៍របស់យើង
កីឡាករដ៏សំខាន់នៅក្នុងការប្រកួតនេះ គឺ Robert Lewandowski ដែលគាត់មានទម្រង់លេងយ៉ាងល្អ ដោយបានចាកចេញពី Bayern នៅចុងរដូវកាលមុន។ វានឹងមិនចំណាយពេលយូរដោះទេ ក្នុងការស្វែងរកគ្រាប់បាល់ ហើយគាត់មានបំណងលេងឱ្យអស់ពីសមត្ថភាពពេលប្រកួតជាមួយនិង Bayern Munich។
នៅក្នុងទម្រង់លេង នៃការស៊ុតបាល់បញ្ចូលទីដ៏ល្អរបស់ Robert Lewandowski យើងយល់ថា កីឡាកររូបនេះ នឹងស៊ុតបញ្ចូលទីក្នុងការប្រកួតនេះ ប៉ុន្តែតាមរយៈការប្រកួតកន្លងមករបស់ភាគីទាំងពីរ ជ័យជម្នះបានទៅលើ Barcelona ទំនងជានឹងកើតឡើងច្រើនជាង៕