ព្យាករណ៍គូ​ Liverpool vs Ajax ម៉ោង២រំលងអាធ្រាត្រថ្ងៃទី១៤កញ្ញា

Liverpool វិលត្រលប់មកដោយការប្រកួតពានរង្វាន់ Champions League វិញបន្ទាប់ពីការពន្យារពេល នៃការប្រកួតក្នុងក្របខណ្ឌ Premier League ហើយពួកគេនឹងចូលទៅក្នុងការប្រកួតក្នុងផ្ទះជាមួយនឹង Ajax ដែលផ្តោតលើការទទួលបានជ័យជម្នះ។

ការប្រកួតបើកឆាកពូល A របស់ក្រុមហង្សក្រហមបានបញ្ចប់ដោយការខកចិត្តបន្ទាប់ពីប្រកួតចាញ់ Napoli ៤-១​ ហើយពួកគេកំពុងតែឈរនៅបាតតារាងនៃពូល ខណៈដែល Ajax កំពុងឈរកំពូលតារាងបន្ទាប់ពីទទួលបាន​ជ័យជម្នះការប្រកួតបើកឆាកជាមួយនឹងលទ្ធផល ៤-០ ក្នុងផ្ទះពេលប្រកួតទល់និង Rangers ។

ការចាញ់ Napoli បានធ្វេីឱ្យការចាប់ផ្តើមរបស់ Liverpool កាន់តែលំបាកក្នុងរដូវកាលនេះ ហើយការរងរបួសរបស់កីឡាករសំខាន់ៗរឹទ្ធតែពិបាកសម្រាប់ពួកគេ។

Liverpool ឈ្នះតែ២ប្រកួតប៉ុណ្ណោះក្នុងការប្រកួត៧លើកចុងក្រោយរបស់ពួកគេ ខណៈពេលដែល Ajax ទទួលបានជ័យជម្នះ៧ប្រកួតជាប់ៗគ្នា។​ ក្រុម​ភ្ញៀវ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​យ៉ាង​តិច​៤គ្រាប់​ក្នុង​​៣ការប្រកួត​ចុង​ក្រោយ​ ហើយ​នឹង​មាន​ទំនុក​ចិត្ត​យ៉ាងមុតមាំ​ក្នុងការប្រកួតនេះ។

ការព្យាករណ៍របស់យើង​:​ ក្នុងការប្រកួតនេះក្រុមទាំងពីរនឹងមានសមត្ថភាពខ្លាំងក្នុងការវាយលុក និងវត្តមានកីឡាករល្អប្រចាំរដូវកាលផងដែរ។​ Liverpool មិន​បាន​ចាប់​ផ្តើម​រដូវ​កាល​នេះ​​ល្អ​នោះទេ ប៉ុន្តែ​ពួក​គេ​នៅ​តែ​រក្សា​ការ​​កៀបសង្កត់គូប្រកួត​ក្នុង​ការ​វាយ​សម្រុករបស់ពួកគេ។​ 

Ajax កំពុងរីករាយនឹងការចាប់ផ្តើមដ៏ល្អក្នុងការប្រកួតប្រជែង ហើយក្នុង៣ប្រកួតចុងក្រោយ ពួកគេស៊ុតបញ្ចូលទីយ៉ាងហោចណាស់ក៏បួនគ្រាប់ដែរ។​ Liverpool នឹង​មិនចុះចាញ់ដោយងាយនោះទេ​ក្នុង​ពូល​នេះ ដូច្នេះហើយ​គ្រាប់​បាល់​លើស​ពី២.៥គ្រាប់នឹង​ជា​ជម្រើសដ៏​ល្អ​ក្នុងការប្រកួតនេះ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង