បាល់ទះក្នុងសាល មាន​គម្រោង​ប្រកួត នៅក្រៅ​ប្រទេស​ច្រើន​

ចាប់ពីពេលនេះ​ទៅ សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជាមាន​គម្រោង​បញ្ជូន​ក្រុម​ជម្រើសជាតិ​របស់ខ្លួន (​បាល់ទះ​ក្នុង​សាល​) ចេញទៅ​ប្រកួត​មិត្តភាព អន្ដរជាតិ ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ជាច្រើន ដើម្បី​វាស់​ស្ទង់​សមត្ថភាព មុន​ការប្រកួត​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ មកដល់​។​

​លោក អាំង សិរី​ពិសិដ្ឋ ដែលជា​អគ្គលេខាធិការ​សហព័ន្ធ បាន​លើកឡើងថា ​សហព័ន្ធ បាន​អញ្ជើញ និង​ទទួលបាន​ការឯកភាព​រួចរាល់ ពី​សហព័ន្ធ​កីឡាបាល់ទះ សិង្ហ​បុរី ក្នុងការ​បញ្ជូន​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី មក​ប្រកួត​មិត្តភាព​អន្ដរជាតិ ជាមួយ​ក្រុម ម្ចាស់ផ្ទះ​កម្ពុជា ដើម្បី​អបអរសាទរ ពិធី​បើក​ការប្រកួត​ពានរង្វាន់​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅពាក់កណ្ដាលខែតុលាខាងមុខនេះ​។​

​ក្នុង​ផែនការមេ​របស់​សហព័ន្ធ គឺមាន​ចេញទៅ​ប្រកួត​មិត្តភាព នៅ​ប្រទេស​ដទៃទៀត​។ មានន័យថា ការប្រកួត Tour របស់​សហព័ន្ធ​ពិសេស ក្រុម​ជម្រើសជាតិ​របស់​យើង អាច​ទៅ​វៀតណាម ម៉ាឡេស៊ី សិង្ហ​បុរី ហ្វីលីពីន ឬ ឥណ្ឌូនេស៊ី​ជាដើម ហើយ​យើង​នឹង ជំរុញ​ធ្វើ​ឲ្យ​បាន គ្រាន់តែ​មិនដឹង​កម្រិតណា​ទេ ស៊ីសង​លើ​កញ្ចប់​ថវិកា ដើម្បី​ទ្រទ្រង់​ការ ធ្វើដំណើរ ស្នាក់នៅ ហូបចុក យើង​មាន​កម្រិតណា​? ប៉ុន្ដែ​ឆន្ទៈ និង​ផែនការ​យើង មាន​រួចរាល់​ហើយ នៅតែ​ជំរុញ​ពីក្រោយ​ទៀត យើង​នឹង​បាន​ជោគជ័យ​ហើយ ។​

​សម្រាប់​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើកដំបូង ដែល​សហព័ន្ធ​គ្រោង​រៀបចំ ដោយ​អញ្ជើញ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី មក​ប្រកួត​មិត្តភាព​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ក្នុង​ពិធី​បើក​នោះ គ្រោង​ធ្វើឡើង​ចន្លោះ​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៦ ខែតុលា ឆ្នាំ​២០២២​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង