កិច្ចព្រមព្រៀងអាចនៅតែសម្រេចបាន ខណៈដែល Paris Saint-Germain និង Real Madrid រក្សាការចាប់អារម្មណ៍លើកីឡាករអន្តរជាតិអាល្លឺម៉ង់ Rudiger ។
Chelsea បានផ្តល់ជូនកាន់តែជិតទៅនឹងការទាមទារប្រាក់ឈ្នួល ២០០,០០០ ផោនក្នុងមួយសប្តាហ៍ (271,000 ដុល្លារ) របស់ Antonio Rudiger ក្នុងការដេញថ្លៃមួយផ្សេងទៀត ដើម្បីរក្សាកីឡាកររូបនេះ ខណៈដែលក្លឹបមិនចង់បាត់បង់ខ្សែការពារច្រើនពេកទេ ក្នុងរដូវក្តៅនេះ។
កីឡាករជម្រើសជាតិអាឡឺម៉ង់រូបនេះ មិនទាន់យល់ព្រមលើលក្ខខណ្ឌជាមួយក្រុមតោខៀវ Chelsea នៅឡើយទេ ខណៈដែល Paris Saint-Germain និង Real Madrid នៅតែចាប់អារម្មណ៍ និងអាចផ្តល់តម្លៃចុះហត្ថលេខាដ៏ធំមួយ ក៏ដូចជាកញ្ចប់ប្រាក់ខែដែលប្រកួតប្រជែង។
Chelsea នឹងត្រូវចុះហត្ថលេខាលើខ្សែការពារកំពូលច្រើន នៅរដូវក្តៅនេះ បើទោះបីជាពួកគេបានចាប់អារម្មណ៍ នឹងការរីកចម្រើនរបស់កីឡាករ Levi Colwill ដែលខ្ចីជើងពី Huddersfield ក៏ដោយ។ គាត់អាចជាជម្រើសមួយផ្សេងទៀតសម្រាប់ក្រុមរបស់លោក Thomas Tuchel នៅរដូវកាលក្រោយ៕