Bayern Munich គឺជាក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់រដូវកាលមុន ហើយពួកគេបានចាប់ផ្តើមរដូវកាលថ្មីនេះយ៉ាងអស្ចារ្យ។ ទន្ទឹមនឹងនេះដែរ Stuttgart គឺជាក្រុមដែលតែងផ្តោតលើការបញ្ចប់នៅពាក់កណ្តាលតារាងក្នុងក្របខ័ណ្ឌកំពូលរបស់អាល្លឺម៉ង់សឹងតែគ្រប់រដូវកាល។
ពួកគេបានធានាបានចំណាត់ថ្នាក់លេខ ១៥ នៅចុងបញ្ចប់រដូវកាលមុននៅក្នុង Bundesliga ហើយលេងឈ្នះត្រឹមតែ ៧ ដងប៉ុណ្ណោះ។ សូមកត់សម្គាល់ផងដែរថា ពួកគេស៊ុតបញ្ចូលទីសរុបបានចំនួន ៥៩ គ្រាប់ក្នុងរដូវកាលចាស់។
ឥឡូវនេះ ពួកគេមិនទាន់ឈ្នះសូម្បីមួយប្រកួតនៅរដូវកាលថ្មី។ ពិតណាស់ ពួកគេកំពុងយ៉ាប់ទាំងតំបន់ប្រយុទ្ធនិងការពារ។
ទន្ទឹមនឹងនេះដែរ Bayern Munich បានគ្របដណ្តប់ទាំងស្រុងលើលីកអាល្លឺម៉ង់ក្នុងទសវត្សរ៍កន្លងមកនេះ រហូតដល់ថ្នាក់ពួកគេធុញនឹងលើកពានទៀតផង។ ឥឡូវនេះពួកគេមានពាន Bundesliga ច្រើនជាងទ្វេដងធៀបនឹងក្រុមល្អបំផុតលំដាប់ទីពីរក្នុងមួយទសវត្សរ៍ចុងក្រោយនេះ។
ទម្រង់នៃការស៊ុតបាល់បញ្ចូលទីរបស់ក្រុម Bavarians មួយនេះរឹតតែល្អប្រសើរ បើទោះបីជាពួកគេបានបាត់បង់ខ្សែប្រយុទ្ធកំពូល Robert Lewandowski ក៏ដោយ។ ពួកគេបានស៊ុតបាល់បញ្ចូលទីសរុបចំនួន ១៧ គ្រាប់ក្នុងការប្រកួតលីកចំនួន ៥ លើកនៅរដូវកាលនេះ។
Bayern Munich នឹងមានទំនុកចិត្តខ្ពស់នៅចុងសប្តាហ៍នេះ បន្ទាប់ពីបានរក្សាកំណត់ត្រាមិនដែលចាញ់ ១០០% រហូតមកទល់ពេលនេះ។
តាមមើលទៅ Bayern Munich រំពឹងឈ្នះក្នុងលទ្ធផលព្យាករណ៍តិចបំផុតក៏ ២-០ ដែរ៕