Robert Lewandowski ស៊ុត hat-trick ពេល​ប៉ះ​ Viktoria Plzen ដែលជាការកម្តៅសាច់ដុំមុនពេលប៉ះអតីតក្លឹប Bayern Munich សប្តាហ៍ក្រោយ

Robert Lewandowski បានកម្តៅសាច់ដុំសម្រាប់ជំនួបនៅសប្តាហ៍ក្រោយជាមួយអតីតក្លឹប Bayern Munich ដោយការស៊ុតបញ្ចូលទីបាន hat-trick ដ៏អស្ចារ្យក្នុងការប្រកួតពានរង្វាន់ Champions League ដែលជាការប្រកួតរវាង​ Barcelona ជាមួយនិង Viktoria Plzen។

ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញវ័យ៣៤ឆ្នាំរូបនេះ បានបង្ហាញពីគុណតម្លៃរបស់គាត់ដោយការស៊ុតបញ្ចូលទីបាន ៨គ្រាប់ក្នុង៥ប្រកួតចាប់តាំងពីចាកចេញពី Bayern កាលពីខែកក្កដា។

Lewandowski ដែលបានជួយឱ្យ​ Bayern ឈ្នះការប្រកួតក្នុងឆ្នាំ២០១៩-២០ បានចារឈ្មោះក្នុងក្របខ័ណ្ឌ Champions League ជាលើកដំបូងរបស់គាត់សម្រាប់ Barca ជាមួយនឹងការបញ្ចប់ស៊ុតបញ្ចូលទី ដែលបានបង្កើនការនាំមុខ ២គ្រាប់ បន្ទាប់ពី Franck Kessie បាននាំមុខក្រុមម្ចាស់ផ្ទះ។

Viktoria Plzen បានផ្តល់ឱ្យអ្នកគាំទ្រដែលធ្វើដំណើរពីសាធារណរដ្ឋឆេកមួយរយៈពេលខ្លី នូវអ្វីដែលជាការលើកទឹកចិត្តនៅពេលដែលកីឡាករ Jan Sykora បានតែតឆ្លងកាត់អ្នកចាំទី​ Marc-Andre ter Stegen ប៉ុន្តែ Barca និង Lewandowski បានបង្ហាញឱ្យឃើញពីភាពខ្លាំងខុសគ្នាឆ្ងាយ។

Lewandowski បានបញ្ចប់ការស៊ុតបញ្ចូលទី​ hat-trick របស់គាត់នៅនាទី៦៧ បន្ទាប់ពីការបញ្ជូនបាល់របស់អតីតខ្សែប្រយុទ្ធ Manchester City កីឡាករ​ Ferran Torres ដែលជាអ្នកបន្ថែមគ្រាប់ទីប្រាំ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង