ព្យាករណ៍គូ​ Man United vs Real Sociedad ម៉ោង២រំលងអាធ្រាត្រថ្ងៃទី៩កញ្ញា

Manchester United បានគ្រប់គ្រងរដូវកាលពួកគេឡើងវិញ បន្ទាប់ពីការចាប់ផ្តើមយឺតយ៉ាវ។ ជាមួយនឹងជ័យជម្នះ៤ប្រកួតជាប់ៗគ្នា បន្ទាប់ពីបានយកឈ្នះ Arsenal ក្នុងការប្រកួតចុងក្រោយ ឥឡូវនេះ ពួកគេត្រូវឈានដល់ការប្រកួតពានរង្វាន់ Europa League ដោយចាប់ផ្តើមជាមួយនឹងការប្រកួតក្នុងផ្ទះ ដើម្បីប្រកួតទល់និងក្រុម Real Sociedad ក្នុងពូល E ។

Real Sociedad ​រហូត​មក​ដល់​ពេល​នេះពួកគេមានការប្រកួតល្អ​ និងមិនល្អស្របគ្នា ដោយ​ឈ្នះ​២​ប្រកួត ​ក្នុង​ចំណោម​ការ​ប្រកួត​បើក​ឆាក៤លើក​របស់​ពួក​គេ។​ ពួកគេទើបតែប្រកួត​​ស្មើ ១-១ ជាមួយនិង Atletico Madrid ហើយក៏​ដូច​ជា United​ ដែរនោះ ពួកគេ​​នឹងចាប់​ផ្តើម​ដ៏​ល្អ​ក្នុងការប្រកួត​​នៅ​អឺរ៉ុប។

នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​៤ ក្នុងពានរង្វាន់​ទ្វីប​អឺរ៉ុប​រវាង​ក្រុម​ទាំង​ពីរ​នេះ ហើយ United មិន​ដែលស្គាល់ការប្រកួត​ចាញ់​ឡើយ ដោយ​ឈ្នះ​២​ប្រកួត​ក្នុង​ចំណោមជំនួប​៤​លើក។

Manchester United មានកំរឹតលេងល្អឡើងវិញ ចាប់តាំងពីបានប្រកួតចាញ់ Brentford ៤-០ ហើយពួកគេបានចូលមកកាន់ការប្រកួតនេះ ជាមួយទម្រង់លេងដ៏ល្អ។​ ពួកគេមានទំនុកចិត្តខ្ពស់ បន្ទាប់ពីបានប្រកួតឈ្នះលើ Arsenal និងជាមួយនឹងជ័យជម្នះ ៤ប្រកួតជាប់ៗគ្នា ហើយការលេងនៅក្នុងផ្ទះវាគ្មានអ្វីចម្លែកទេ ដែលពួកគេត្រូវបានគេវាយតម្លៃថា ជាជម្រើសទីនេះ។

បញ្ហារបស់ Real Sociedad គឺពួកគេមិនបានស៊ុតបញ្ចូលទីច្រើនទេ ហើយការដោះលែង Alexander Isak កាន់តែបន្ថយឱកាសស៊ុតបញ្ចូលទីរបស់ពួកគេថែមទៀត។​ ក្នុង​ការ​ប្រកួត​បើក​ឆាក​ទាំង​៤ប្រកួត​របស់​ពួក​គេ ពួក​គេ​ទទួល​បាន​ជ័យ​ជម្នះ២ប្រកួត ហើយ​មិន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ច្រើន​ ជាង​មួយ​គ្រាប់​ឡើយក្នុង​ចំណោម​ការ​ប្រកួត​ទាំង​នោះ។

សម្រាប់ការព្យាករណ៍
Manchester United មាន​កម្រិតប្រកួតបានល្អ​ ដោយ​ការ​ឈ្នះ​៤ប្រកួតជាប់​ៗគ្នា ​មុនចូលមកក្នុង​ការ​ប្រកួត​នេះ។ ពួក​គេ​នឹងប្រកួត​នៅ​ក្នុងផ្ទះ ដូច្នេះ​ជាក្រុម​ដែលជាទី​ពេញ​ចិត្ត​ហើយ​ធ្វើ​បាន​ល្អ​ក្នុងប្រវត្តិ នៃ​ការ​ជួប​គ្នា​លើក​មុន​របស់​ពួក​គេ​ជាមួយនិង Real Sociedad ។

ទោះជាយ៉ាងណាក៏ដោយ United មិនទាន់បានស៊ុតបញ្ចូលទីបានច្រើនគ្រាប់នោះទេ ហើយដូចគ្នាទៅនឹង Real Sociedad ផងដែរ​ ដូច្នេះចូលទៅក្នុងការប្រកួតនេះ យើងព្យាករណ៍ថា នឹងមានគ្រាប់បាល់តិចជាង ២.៥គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង