Inter Milan នឹងទទួលស្វាគមន៍ Bayern Munich មកកាន់កីឡដ្ឋាន San Siro សម្រាប់ការប្រកួតក្នុងពូល C ពានរង្វាន់ Champions League ។ ក្រុមទាំងពីរចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីទទួលបានលទ្ធផលដែលគួរឱ្យខកចិត្ត សម្រាប់ការប្រកួតចុងក្រោយរបស់ពួកគេ។
Inter Milan បានចាញ់ក្រុម AC Milan ក្នុងលទ្ធផល ៣-២ ខណៈដែលក្រុម Bayern Munich ត្រូវបានបញ្ចប់ការប្រកួតដោយលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Union Berlin ។
ក្រុមមកពីអាល្លឺម៉ង់ បានប្រកួតស្មើការប្រកួតលីក២លើកចុងក្រោយរបស់ពួកគេ ហើយចំណែកក្រុមនៅអ៊ីតាលីបច្ចុប្បន្ន បានប្រកួតចាញ់២ប្រកួត ក្នុងចំណោមការប្រកួតបើកឆាក៥លើករបស់ពួកគេ ក្នុងក្របខ័ណ្ឌ Serie A។
Bayern មានកំណត់ត្រាមិនគួរឱ្យជឿក្នុងវគ្គចែកពូល ខណៈដែលពួកគេបានប្រកួតឈ្នះ១៧ប្រកួតក្នុងចំណោម ១៨ប្រកួតចុងក្រោយរបស់ពួកគេ ដោយស្មើ១ប្រកួត។
Inter Milan ឈ្នះតែ៣ប្រកួតប៉ុណ្ណោះ ក្នុងចំណោម៩ប្រកួតចុងក្រោយរបស់ពួកគេ នៅគ្រប់ការប្រកួតទាំងអស់ ដោយចាញ់៤ប្រកួត និងស្មើ២ប្រកួត។ ទម្រង់លេងក្នុងផ្ទះរបស់ពួកគេ មានភាពល្អប្រសើរជាងមុនឆ្ងាយ ដោយប្រកួតចាញ់តែ1ប្រកួតគត់ក្នុងការប្រកួត ១២លើកចុងក្រោយរបស់ពួកគេ។
Bayern មិនទាន់ស្គាល់ការប្រកួតចាញ់នោះទេ ក្នុងការប្រកួត៧លើកចុងក្រោយរបស់ពួកគេ ដោយឈ្នះ៥ប្រកួត និងស្មើ២ប្រកួត។ ទម្រង់លេងក្រៅដីរបស់ពួកគេ ពិតជាគួរឱ្យចាប់អារម្មណ៍ផងដែរ ជាមួយនឹងជ័យជម្នះ៥ប្រកួត និងស្មើ២ប្រកួតក្នុង៧ប្រកួតចុងក្រោយរបស់ពួកគេ។
សម្រាប់ការព្យាករណ៍
Inter មានកំណត់ត្រាប្រកួតក្នុងផ្ទះអន់ខ្លាំង សម្រាប់ពានរង្វាន់ Champions League ខណៈដែលពួកគេបានឈ្នះតែ២ប្រកួតគត់ ក្នុងចំណោមការប្រកួត៨លើកចុងក្រោយរបស់ពួកគេ។ កំណត់ត្រាប្រកួតទល់នឹង Bayern ក៏អន់ដូចគ្នា ដែលពួកគេបានប្រកួតចាញ់ការប្រកួតក្នុងផ្ទះ ៣លើកចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុមអាល្លឺម៉ង់។
Bayern Munich មិនទាន់ស្គាល់ការប្រកួតចាញ់នៅឡើយ ក្នុងការប្រកួត១០លើកចុងក្រោយរបស់ពួកគេ ទល់នឹងក្រុមមកពីអ៊ីតាលី ក្នុងការប្រកួតពានរង្វាន់នេះ ដោយឈ្នះ៨ប្រកួត និងស្មើ២ប្រកួត។ បើទោះបីជាពួកគេ ទើបតែប្រកួតស្មើការប្រកួតចុងក្រោយក៏ដោយ ពួកគេនៅតែមានទំនុកចិត្តក្នុងការទទួលបានជ័យជម្នះ ខណៈដែលពួកគេបានដកកីឡាករសំខាន់ៗពីការប្រកួតចុងក្រោយ។ ដូច្នេះយើងព្យាករណ៍ថា Bayern នឹងឈ្នះក្នុងការប្រកួតនេះ៕