Napoli ជាក្រុមកំពូលតារាងនៃក្របខ័ណ្ឌ Serie A បន្ទាប់ពីមានការចាប់ផ្តើមដ៏ល្អ ក្នុងការប្រកួតរដូវកាលថ្មី ហើយពួកគេមានបំណងធ្វើឱ្យមានលទ្ធផលកាន់តែប្រសើរជាងនេះ ថែមនៅពេលដែលពួកគេត្រូវប្រកួតជាមួយនិង Liverpool ក្នុងការប្រកួតដំបូងនៃពានរង្វាន់ UEFA Champions League ក្នុងពូល A ។
បេីកឆាក5ប្រកួត Napoli មិនដែលប្រកួតចាញ់ឡើយ ដោយឈ្នះ៣ប្រកួត។ ពួកគេទើបតែប្រកួតឈ្នះក្រៅដី ២-១ លើក្រុម Lazio ដែលជាហេតុផលជំរុញ ឱ្យពួកគេចូលមកការប្រកួតនេះយ៉ាងមួសមុត។
Liverpool កំពុងទើបតែឆ្លងកាត់ការប្រកួតដ៏លំបាក ក្នុងការប្រកួតដែលត្រូវបានដាក់ឈ្មោះថា Merseyside Derby ដែលបានបញ្ចប់ក្នុងលទ្ធផល 0-0 ជាមួយនិង Everton។ ហង្សក្រហមនឹងមានសម្ពាធយ៉ាងខ្លាំងក្នុងការដណ្តើមជ័យជម្នះក្នុងការប្រកួតនេះ បន្ទាប់ពីប្រកួតឈ្នះតែ២ប្រកួតគត់ ក្នុងការប្រកួតបើកឆាក៦លើករបស់ពួកគេ។
Napoli នៅមិនទាន់ស្គាល់ការប្រកួតចាញ់នៅឡើយទេរដូវកាលនេះ ពួកគេមានភាពរឹងមាំ និងប្រតិកម្មយ៉ាងល្អចំពោះការចាកចេញរបស់កីឡាករសំខាន់ៗ ជាពិសេសកីឡាករ Lorenzo Insigne និង Kalidou Koulibaly។ ពួកគេបានស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនគ្រាប់សម្រាប់៣ចំណោម៥ការប្រកួតរបស់ពួកគេ ហើយមិនបានស៊ុតបញ្ចូលទី ក្នុងការប្រកួតតែ១លើកគត់។
ផ្ទុយពីនេះ Liverpool ទើបតែបញ្ចប់លទ្ធផលស្មើ 0-0 ហើយនឹងសម្លឹងរកជ័យជម្នះមកវិញ ដោយបានរក្សាការប្រកួតឈ្នះ២ប្រកួតក្នុងការប្រកួត៣លើក។ កីឡាករ Jordan Henderson បានខកខានក្នុងការប្រកួតទល់និង Everton ហើយនៅតែមានការសង្ស័យសម្រាប់ការប្រកួតនេះ។ អវត្តមានរបស់គាត់ធ្វើឱ្យបញ្ហា សម្រាប់ខ្សែបម្រើកណ្តាលរបស់ពួកាន់ ហើយអ្វីដែលអាក្រក់ទៅៗ ដោយ Naby Keita និង Thiago Alcantara ក៏នឹងត្រូវអវត្តមានផងដែរ។
សម្រាប់ការព្យាករណ៍
ក្រុមទាំងពីរនេះ កំពុងឆ្លងកាត់ការប្រកួតផ្ទុយពីគ្នា Napoli ធ្វើបានល្អ ហើយកីឡាករ Victor Osimhen នៅតែជាគន្លឹះក្នុងការរកគ្រាប់បាល់កន្លងមក។ ផ្ទុយពីនេះវិញ Liverpool រកគ្រាប់បាល់មិនបានច្រើនដូចអ្វី ដែលពួកគេគួររកបាននោះទេ ប៉ុន្តែការដាក់សំពាធរបស់ពួកគេ គឺថេរជានិច្ច។
Liverpool អាចនឹងបង្ហាញការចាប់ផ្តើមដ៏ល្អ ក្នុងពានរង្វាន់ Champions League បន្ទាប់ពីមានការចាប់ផ្តើមយឺតបន្តិច ក្នុងក្របខ័ណ្ឌ Premier League។ លទ្ធផលការស៊ុតបញ្ចូលទីគ្នារវាងក្រុមទាំងពីរនឹងកើតឡើង ហើយយើងព្យាករណ៍ថា ក្រុមម្ចាស់ផ្ទះនឹងទទួលបានជ័យជម្នះ សម្រាប់ការប្រកួតនេះ៕