Borussia Dortmund នឹងទទួលស្វាគមន៍ Copenhagen មកកាន់កីឡដ្ឋាន Signal Iduna Park សម្រាប់ការប្រកួតបើកឆាកពូល G ក្នុងការប្រកួតពានរង្វាន់ Champions League។
ក្រុមម្ចាស់ផ្ទះទើបតែទទួលបានជ័យជម្នះពីរលើកជាប់ៗគ្នា ក្នុងក្របខ័ណ្ឌ Bundesliga ចំណែកឯក្រមភ្ញៀវក៏ទើបតែទទួលបានជ័យជម្នះផងដែរ នៅក្នុងការប្រកួតចុងក្រោយរបស់ពួកគេ នៅក្នុងលីកដាណឺម៉ាក។
Dortmund មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ឡើងមកការប្រកួតនេះ ដោយបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ ក្នុងលីគ Bundesliga ប៉ុន្តែសង្ឃឹមថា នឹងបង្ហាញឱ្យឃើញកាន់តែប្រសើរឡើង ក្នុងរដូវកាលនេះ បន្ទាប់ពីពួកគេត្រូវបានធ្លាក់ក្នុងវគ្គចែកពូល កាលពីរដូវកាលមុន។
Dortmund ប្រកួតឈ្នះតែ២ប្រកួតគត់ ក្នុងចំណោមការប្រកួតក្នុងផ្ទះ៦លើកចុងក្រោយរបស់ពួកគេ នៅគ្រប់ការប្រកួតទាំងអស់ ដោយចាញ់៣ប្រកួត និងស្មើ១ប្រកួត។
Copenhagen បានចាប់ផ្ដើមរដូវកាលលីគរបស់ពួកគេមិនសូវជាល្អនោះទេ ជាមួយនឹងជ័យជម្នះ៤ប្រកួត និងចាញ់៤ប្រកួត ក្នុង៨ប្រកួតដំបូងរបស់ពួកគេ។
សម្រាប់ការព្យាករណ៍
នេះជាការជួបគ្នាលើកទី៣ មិនធ្លាប់មានរវាងក្រុមទាំងនេះ ដោយក្រុមមកអាល្លឺម៉ង់ឈ្នះ២លើក ក្នុងពានរង្វាន់ UEFA Cup ឆ្នាំ2001/02។ Dortmund មិនដែលប្រកួតចាញ់ក្រុមមកពីដាណឺម៉ាក ក្នុងការប្រកួតទ្វីបអឺរ៉ុបទេ ខណៈដែល Copenhagen ក៏មិនដែលយកឈ្នះក្រុមមកពីអាល្លឺម៉ង់ ពីមុនមកផងដែរ។
ក្រុមភ្ញៀវសង្ឃឹមថា ប្រវត្តិសាស្ត្រថ្មីអាចនឹងកើតឡើងម្តងទៀត ខណៈដែលពួកគេមិនដែលចាញ់ការប្រកួតបើកឆាកក្នុងយុទ្ធនាការពានរង្វាន់ Champions League ៤ប្រកួតមុនរបស់ពួកគេ ជាមួយនឹងជ័យជម្នះ១ប្រកួត និងស្មើ៣ប្រកួត។ យើងព្យាករណ៍ថា Dortmund នឹងស៊ុតបញ្ចូលទីនាំមុខក្នុងតង់ទីមួយ និងឈ្នះការប្រកួតនេះ៕