Manchester United នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវ Arsenal ក្នុងការប្រកួតក្របខ័ណ្ឌ Premier League បន្ទាប់របស់ពួកគេ ដែលជាការប្រកួតដ៏ធំបំផុតនៃជុំទី៦ក្នុងលីគ។
United មកដល់ក្នុងការប្រកួតនេះដោយមាន ៩ពិន្ទុឈរនៅលេខ៥ ក្នុងតារាង ខណៈដែល Arsenal កំពុងឈរកំពូលតារាងមាន១៥ពិន្ទុ។
United មានទម្រង់លេងល្អឡើងវិញ បន្ទាប់ពីចាប់ផ្តើមរដូវកាលដ៏លំបាក ហើយរំពឹងថានឹងបន្តការឈ្នះថែមទៀត បន្ទាប់ទីឈ្នះបីប្រកួតជាប់ៗគ្នា មុននឹងចូលមកកាន់ការប្រកួតនេះ។
Arsenal ក៏កំពុងរីករាយនឹងលទ្ធផលដ៏ល្អផងដែរ ដោយចូលមកកាន់ក្នុងការប្រកួតនេះ ជាមួយនឹងជ័យជម្នះ៥ប្រកួត ក្នុងការប្រកួតបើកឆាកចំនួន៥លើកនៃរដូវកាលនេះ ហើយរពឹងបន្តទទួលបានលទ្ធផលបែបនេះថែមទៀត។
Arsenal បានស៊ុតបាល់បញ្ចូលទី២ ឬច្រើនគ្រាប់ក្នុងការប្រកួតលីគចំនួន៥លើករបស់ពួកគេ ហើយឈ្នះទាំង៥ប្រកួត។ ពួកគេមានសន្ទុះការប្រកួតយ៉ាងល្អចូលមកកាន់ក្នុងការប្រកួតនេះ ហើយត្រូវបន្តលទ្ធផលមិនរបូតគ្រាប់បាល់ក្រៅដីជាលើកទីបីជាប់គ្នា។
ក្រុមកាំភ្លើងធំធ្លាប់បរាជ័យតែមួយប្រកួតគត់ ក្នុងការជួបគ្នា៧ប្រកួតជាមួយនឹង Manchester United ។
សម្រាប់ការព្យាករណ៍
Manchester United មានការសាកល្បងដ៏លំបាកបំផុត ប្រចាំរដូវកាលរបស់ពួកគេនៅក្នុងផ្ទះ ពេលដែលជួបជាមួយ Arsenal។ ពួកគេចូលមកការប្រកួតនេះដោយទទួលបានជ័យជម្នះបីលើកជាប់ៗគ្នា ដោយស៊ុតបញ្ចូលទីបានតែមួយគ្រាប់គ្រប់ប្រកួត ហើយពួកគេលទ្ធផលស៊ុតបញ្ចូលទីបានច្រើនជាងមួយគ្រាប់មានតែមួយប្រកួត ក្នុងចំណោមការប្រកួតលីកចំនួន ៥លើករបស់ពួកគេ។
ក្រុមកាំភ្លើងធំតែងតែស៊ុតបញ្ចូលទីបានពី២គ្រាប់ ឬច្រើនគ្រាប់ក្នុងការប្រកួតលីគចំនួន៥លើករបស់ពួកគេ។ សម្រាប់ពួកគេ នេះក៏ជាការប្រកួតដ៏ស្វិតស្វាញមួយក្នុងរដូវកាលនេះ ហើយក្នុងទម្រង់នៃការស៊ុតបញ្ចូលទីរបស់ពួកគេ យើងព្យាករណ៍ថា Arsenal នឹងប្រកួតឈ្នះ បើទោះបីជាភាគីទាំងពីរ អាចនឹងមានការស៊ុតបញ្ចូលទីគ្នាក៏ដោយ៕