Nantes នឹងស្វាគមន៍ PSG មកកាន់កីឡដ្ឋាន Stade de la Beaujoire សម្រាប់ការប្រកួតក្នុងក្របខណ្ឌ Ligue 1 របស់បារាំង។ ក្រុមម្ចាស់ផ្ទះឈរក្នុងចំណាត់ថ្នាក់ទី១០ ដោយមាន៦ពិន្ទុ ខណៈដែលក្រុមភ្ញៀវកំពុងនាំមុខក្នុងលីកដោយមាន១៣ពិន្ទុ។
Nantes ប្រកួតឈ្នះតែ១លើកគត់ ក្នុងចំណោមការប្រកួត៥លើកដំបូងរបស់ពួកគេ ដោយស្មើ៣ប្រកួត និងចាញ់១ប្រកួត។ ទោះជាយ៉ាងណាក៏ដោយ Nantes មានកំណត់ត្រាប្រកួតល្អពេលប្រកួតជាមួយ PSG ដែលពួកគេបានយកឈ្នះ២ប្រកួតក្នុងចំណោម៤ប្រកួត។
បញ្ហាដ៏ធំបំផុតរបស់ពួកគេក្នុងរដូវកាលនេះ គឺចំនួនគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ពួកគេ ដែលចំនួនសរុបរបស់ពួកគេមាន៦គ្រាប់ គឺជាកម្រិតទាបបំផុតទីបីក្នុងលីក។
PSG បានចាប់ផ្ដើមរដូវកាលនេះ ស្ទើរតែល្អឥតខ្ចោះជាមួយនឹងជ័យជម្នះ៤ប្រកួត ក្នុងចំណោម៥ប្រកួតរបស់ពួកគេ ជាមួយនឹងកំហុសតែមួយប្រកួតគត់របស់ពួកគេ គឺស្មើ ១-១ ជាមួយនិងMonaco ។
ពួកគេបន្តស្វែងរក៣ពិន្ទុបន្ថែមទៀត ក្នុងការប្រកួតនេះ ដើម្បីឡើងឱ្យផុត Lens និង Marseille ដែលមាន១៣ពិន្ទុស្មើគ្នាផងដែរ។ PSG រកបាន២១គ្រាប់ ក្នុងការប្រកួត៥របស់ពួកគេ ជាមធ្យមមានគ្រាប់បាល់៤គ្រាប់ក្នុងមួយប្រកួត។
ពួកគេបានស៊ុតបញ្ចូលទីក្នុងការប្រកួត២២លើកចុងក្រោយរបស់ពួកគេ ជាមួយនឹងក្រុម Nantes លើកចុងក្រោយដែលពួកគេមិនបានស៊ុតបញ្ចូលទី គឺក្នុងឆ្នាំ២០០៦។ PSG មិនស្គាល់ការចាញ់ទាល់តែសោះ ក្នុងការប្រកួត១៩លើកចុងក្រោយរបស់សរុបនៅទូទាំងការប្រកួតទាំងអស់ ដោយឈ្នះ១៥ប្រកួត និងស្មើ៤ប្រកួត។
សម្រាប់ការព្យាករណ៍
Nantes មានការជឿជាក់ពីលទ្ធផលដែលធ្លាប់បានយកឈ្នះ PSG ក្នុងពេលដែលប៉ះគ្នាកាលពីរដូវកាលមុន។ ក្រុមភ្ញៀវមិនមានអ្វីត្រូវព្រួយបារម្មណ៍នឹងរឿងនេះ ហើយនឹងស្វែងរកការសងសឹក ចំពោះការចាញ់នោះវិញ។ PSG បានស៊ុតបាល់បញ្ចូលទីជាមធ្យម៥គ្រាប់ ក្នុងមួយប្រកួតក្រៅដីនៅរដូវកាលនេះ ដូច្នេះទំរង់ការពាររបស់ Nantes ត្រូវតែមានចំណុចរឹងមាំបន្ទាប់ពីការផ្លុំកញ្ចែចាប់ផ្តើមការប្រកួត។
យើងព្យាករណ៍ថា ក្នុងការប្រកួតនេះនឹងមានគ្រាប់បាល់ច្រើនជាង៣.៥ ខណៈដែលក្រុមភ្ញៀវមានខ្សែប្រយុទ្ធទាំងបី Messi, Neymar និង Mbappe កំពុងលេងបានយ៉ាងល្អ៕