ព្យាករណ៍គូ​ Real Madrid vs Betis ម៉ោង២១និង១៥នាទីថ្ងៃទី៣កញ្ញា

Real Madrid មានការនាំមុខមុនក្រុមដទៃនៅ La Liga ហើយនឹងមានបំណងឈ្នះជាលើកទី៤ជាប់ៗគ្នា ពួកគេនឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីស្វាគមន៍ក្រុមដែលមានការចាប់ផ្តើមដ៏ល្អឥតខ្ចោះដូចគ្នាជាមួយគេ នោះគឺ Real Betis។​ ក្រុមទាំងពីរមាន៩ពិន្ទុពីការប្រកួត៣ដំបូង​ ហើយដោយភាពខុសគ្នានៃគ្រាប់បាល់បានធ្វើឱ្យ​ Betis ឈរនៅលេងរៀងទីពីរ។

Real Madrid​ បានទទួលជ័យជម្នះ៤ប្រកួតជាប់ៗគ្នា ដោយស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនជាងនេះក្នុងមួយប្រកួត ប៉ុន្តែពួកគេតែងតែរបូតគ្រាប់បាល់ ក្នុងការប្រកួតលីកចំនួន៣ប្រកួតផងដែរ បន្ទាប់ពីបានឈ្នះ Super Cup។​ 

ការ​ប្រកួត​បើក​ឆាក​លីគ​ទាំង​បី​របស់ Real Madrid ពួកគេរក​បាន​គ្រាប់បាល់ច្រើនជាង ២.៥គ្រាប់។​ ហើយនេះ ​នឹង​ក្លាយជា​ការ​ប្រកួត​​ក្នុង​ផ្ទះ​លើក​ដំបូង​របស់ Real Madrid ក្នុង​រដូវ​កាល​នេះ ​ការ​ប្រកួត​បើក​ឆាក​ទាំង​បី​ត្រូវ​លេងក្រៅ​ផ្ទះ ដែល​លទ្ធផលបញ្ចប់​ចុង​ក្រោយ ​គឺពួកគេបាន​យកឈ្នះ​ក្រុម Espanyol ៣-១។

Real Betis ក៏​ទើបតែប្រកួតឈ្នះ​ផងដែរ​ ដោយពួកគេបានយកឈ្នះ Osasuna ក្នុងលទ្ធផល ១-០​ នៅក្នុងផ្ទះ​ ហើយក៏ជាការប្រកួតទីពីរ ដែលពួកគេមិនបានរបូតគ្រាប់បាល់ក្នុងរដូវកាលនេះ។

ការ​ប្រកួត​​ពីរ​ក្នុង​ចំណោម​ការ​ប្រកួត​បីលើក​ មាន​គ្រាប់​បាល់​ច្រើន​ជាង២.៥​គ្រាប់​ ហើយ Real Betis បាន​ស៊ុត​បាល់​បញ្ចូល​ទី​ពីរ​គ្រាប់ ​ឬ​ច្រើន​ជាង​នេះ​ក្នុង​ពីរ​ប្រកួត។

Real Betis បានឈ្នះការប្រកួតលីកចំនួន ៣លើកចុងក្រោយ ដោយស៊ុតបញ្ចូលទីបាន២គ្រាប់ ឬច្រើនជាងនេះក្នុងការប្រកួតទាំងនេះ។​ ក្នុង​ការ​ជួប​គ្នា​បួន​លើក​ចុង​ក្រោយ​ Real មិន​ដែលស្គាល់ការ​ចាញ់​ទាល់តែសោះ​ជាមួយនឹង Real Betis ហើយ​ពួក​គេ​មិនបានរបូតគ្រាប់បាល់៣ប្រកួត​ជាប់ៗ​គ្នា​ក្នុង​ការ​ជួប​គ្នា​ថ្មីៗ​នេះ។

សម្រាប់ការព្យាករណ៍
កីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេពីររូបនៅ La Liga នឹងបង្ហាញខ្លួនក្នុងការប្រកួតនេះគឺ  Borja Iglesias របស់ Betis និង Karim Benzema របស់ Real Madrid។​ ក្នុងកម្រិតមួយ ដែលអាចមានការធានា នៃចំនួនគ្រាប់បាល់ដ៏ច្រើន​ និងសម្លឹងមើលតែចំនួននៃវាយសំរុក និងការពារដ៏ទាក់ទាញ។ ដូច្នេះយើង​មិន​អាច​បដិសេធ​ថា មិនមានការ​ស៊ុត​បញ្ចូល​ទីរវាងក្រុម​ទាំង​ពីរ​បាននោះ​ទេ អ្វីដែលទំនង​បំផុត​សម្រាប់ការ​ប្រកួត​នេះ​គឺនឹងបញ្ចប់​លទ្ធផល​ដោយមានគ្រាប់បាល់លើសពី ២.៥គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង