Espanyol នឹងបើកកីឡដ្ឋាន RCDE ដើម្បីទទួលស្វាគមន៍ Real Madrid សម្រាប់ការប្រកួតនេះ ក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញ។
ក្រុមម្ចាស់ផ្ទះមានត្រឹមតែមួយពិន្ទុប៉ុណ្ណោះ បន្ទាប់ពីប្រកួតស្មើ និងចាញ់ក្នុងការប្រកួតបើកឆាក២លើករបស់ពួកគេ។ ក្រុមការពារតំណែងជើងឯកបានចាប់ផ្តើមការពារតំណែងរបស់ពួកគេ ជាមួយនឹងជ័យជម្នះ២ប្រកួត។
Espanyol ត្រូវបានខកចិត្តជាមួយនឹងការចាញ់ ២-០ ក្នុងការប្រកួតចុងក្រោយជាមួយនឹង Rayo Vallecano នៅក្នុងផ្ទះ។ កាលពីរដូវកាលមុនពួកគេធ្លាប់បានផ្តួល Madrid ហើយរំពឹងថា នឹងអាចធ្វើបានដូចគ្នាដែរ ក្នុងការប្រកួតនេះ។
Espanyol នឹងត្រូវតែប្រឹងប្រែងយ៉ាងខ្លាំង ប្រសិនបើពួកគេចង់ឈ្នះក្នុងការប្រកួតនេះ ខណៈដែលពួកគេបរាជ័យក្នុងការប្រកួតទាំង៥លើកចុងក្រោយរបស់ពួកគេ ក្នុងគ្រប់ការប្រកួតទាំងអស់។
Madrid នឹងរំពឹងរកការឈ្នះជាលើកទីបី ក្នុងលីករបស់ពួកគេ ប៉ុន្តែត្រូវរំលឹកពីការដែលពួកគេធ្លាប់ចាញ់ក្នុងនៅកីឡដ្ឋាន RCDE កាលពីរដូវកាលមុន។
ក្រុមភ្ញៀវទទួលបានពានដំបូងរបស់ពួកគេរួចរាល់ទៅហើយ សម្រាប់រដូវកាលនេះ ដែលពួកគេបានឈ្នះពានរង្វាន់ UEFA Super Cup កាលពីដើមរដូវកាល ដោយឈ្នះការប្រកួតជាមួយនឹងក្រុម Eintracht Frankfurt។ Madrid ចាញ់តែ១ប្រកួតគត់ ក្នុងការប្រកួត១០លើកចុងក្រោយរបស់ពួកគេ ក្នុងគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះ៦ប្រកួត និងស្មើ៣ប្រកួត។
សម្រាប់ការព្យាករណ៍
Espanyol នឹងមិនមានសង្ឃឹមក្នុងការទទួលបានជ័យជម្នះជាលើកដំបូង ក្នុងរដូវកាលនេះទេ។ ក្រុមភ្ញៀវសង្ឃឹមថា នឹងអាចបញ្ចប់ការប្រកួតនេះ ដើម្បីទទួលបាន៩ពិន្ទុ ដែលនឹងរក្សាតំណែងរបស់ពួកគេនៅលើកំពូលតារាង។ Madrid មានទំរង់ការពារកាន់តែល្អ ខណៈដែលពួកគេបានរបូតគ្រាប់បាល់តែ១គ្រាប់នោះទេ ក្នុងការប្រកួតក្រៅដីចំនួន៧លើកចុងក្រោយរបស់ពួកគេ។ ដូច្នេះយើងព្យាករណ៍ថា Madrid នឹងឈ្នះការប្រកួតនេះ៕