Leicester City នឹងធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុងឡុងដ៍ ដើម្បីប្រកួតជាមួយនិង Chelsea ក្នុងក្របខ័ណ្ឌ Premier League ដែលក្រុមទាំងពីរកំពុងបន្តស្វែងរកស្ថេរភាព សម្រាប់រដូវកាលរបស់ពួកគេ បន្ទាប់ពីការចាប់ផ្តើមដ៏លំបាក។
Chelsea មិនបានប្រកួតឈ្នះឡើយ ក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេ ហើយចំណែក Leicester City លេងបាន៤ប្រកួត ហើយការឈ្នះតែ១ប្រកួតគត់ គឺដោយសារការស៊ុតបាល់ពិន័យ១១ម៉ែត្រ ក្នុងការប្រកួតក្នុង League Cup។
នៅក្នុងទម្រង់របស់ពួកគេថ្មីៗនេះ ជំនួបនេះនឹងក្លាយជាការប្រកួតដ៏សំខាន់មួយ ខណៈដែលក្រុមទាំងពីរសម្លឹងរកការវិលត្រលប់មកវិញ បន្ទាប់ពីការខកចិត្តក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។
Leicester City មានទម្រង់វាយសម្រុកល្អ ប៉ុន្តែនៅទម្រង់ការពារពួកគេមានភាពចន្លោះប្រហោង។ នៅក្នុងការប្រកួតបើកឆាកលីកចំនួន៣ របស់ពួកគេ ពួកគេបានស៊ុតបញ្ចូលទីបាន៥ដង ប៉ុន្តែរបូតគ្រាប់បាល់៨គ្រាប់ នៅក្នុងការប្រកួតនោះ មានន័យថា ពួកគេមានទម្រង់ការពារខ្សោយបំផុត ក្នុងរដូវកាលនេះ។
Chelsea ក៏ធ្វើមិនបានល្អបំផុតដូចគ្នាដែរ។ ពួកគេមិនទាន់ប្រកួតឈ្នះទេ ក្នុងការប្រកួត២លើកចុងក្រោយរបស់ពួកគេ ដោយរកបាន៥គ្រាប់ ក្នុងការប្រកួតកន្លងមក ហើយការចាញ់ក្រុម Leeds United ៣-០ មានន័យថា ពួកគេត្រូវធ្វើឱ្យបានល្អបន្ថែមទៀតក្នុងប្រកួតនេះ។ ជ័យជម្នះតែមួយគត់របស់ពួកគេក្នុងរដូវកាលនេះ ដោយបានយកឈ្នះក្រុម Everton យ៉ាងលំបាកតាមរយៈការស៊ុតបាល់ពិន័យរបស់ Jorginho។
សម្រាប់ការព្យាករណ៍
Leicester City បានស៊ុតបញ្ចូលទីក្នុងការប្រកួតលីកទាំង៣ប្រកួតរបស់ពួកគេ ប៉ុន្តែនៅតែមិនទាន់ទទួលបានជ័យជម្នះនោះទេ។ រាល់ការប្រកួតទាំងនោះ មានចំនួនគ្រាប់បាល់ច្រើនជាង ២.៥គ្រាប់។ Chelsea ក៏មិនទាន់ឈ្នះផងដែរក្នុងការប្រកួតលីក២លើកចុងក្រោយ ហើយ៤ក្នុងចំណោមការប្រកួត៥លើក នៃការប្រកួតទាំងអស់មានគ្រាប់បាល់លើសពី ២.៥ គ្រាប់។ ក្រុមទាំងពីរ នឹងត្រូវកំណត់គោលដៅយកឱ្យបានបីពិន្ទុដូចគ្នាក្នុងប្រកួតនេះ ដូច្នេះយើងរំពឹងថា នឹងមានការប្រកួតវាយសម្រុកយ៉ាងខ្លាំងទៅវិញទៅមក ហើយយើងព្យាករណ៍ថានឹងមានគ្រាប់បាល់លើសពី ២.៥ គ្រាប់៕