ព្យាករណ៍គូ​ Southampton vs Man United ម៉ោង១៨និង៣០នាទីថ្ងៃទី២៧សីហា

Southampton មានការប្រកួតក្នុងផ្ទះពីរជាប់ៗគ្នាក្នុង Premier League ហើយការប្រកួតទីមួយនឹងត្រូវប៉ះជាមួយ​ Manchester United នៅថ្ងៃសៅរ៍។​ ក្រុមទាំងពីរមិនបានចាប់ផ្តើមរដូវកាលក្នុងលីកដ៏ល្អបំផុតនោះទេ ប៉ុន្តែមុននឹងចូលមកកាន់ការប្រកួតនេះ ពួកគេបានឈ្នះប្រកួតដំបូងដូចគ្នា។

ក្រុមម្ចាស់ផ្ទះនឹងមានទំនុកចិត្តខ្ពស់ ក្នុងការប្រកួតនេះ ដោយ​ការប្រកួតបីលើកចុងក្រោយ​ ពួកគេមិនទាន់ស្គាល់ការចាញ់នៅឡើយទេ។

ពួកគេ​ទើបតែទទួល​ជ័យ​ជម្នះ ៣-០ លើ​ក្រុម Cambridge United ហើយ​នោះ​ជាជ័យជម្នះ ​បន្ទាប់​ពី​លទ្ធផលស្មើ​ជាមួយ Leeds United និង​​ឈ្នះ​លើ Leicester City។

ចំណែកឯ Manchester United ទើបតែទទួលបានជ័យជម្នះជាលើកដំបូងរបស់ពួកគេ ក្នុងរដូវកាលនេះលើក្រុម Liverpool ដែលជាលទ្ធផលល្អមួយបន្ទាប់ពីប្រកួតចាញ់ ៤-០ លើក្រុម Brentford កាលប្រកួតមុន។

ពួកគេ​ចង់បន្ត​ការ​ឈ្នះថែមទៀតក្នុងការប្រកួត​នេះ ដោយ​បន្តវិវឌ្ឍន៍ក្រុមឱ្យ​ប្រសើរ​ឡើង​ ​ប៉ន្តែជាការពិតមួយដែលជំនួប​គ្នា​៤​លើក​ ក្នុង​ចំណោម​៦លើក​ចុង​ក្រោយ​របស់​ពួក​គេ ​ជាមួយ Southampton ត្រូវ​បាន​បញ្ចប់​ដោយ​លទ្ធផលស្មើគ្នា។ 

ដោយគ្មានការចាញ់១៣ប្រកួតទល់នឹង Southampton  ក្រុមដែលពេញចិត្តនៅទីនេះគឺ​ Manchester United​។ 

សម្រាប់ការព្យាករណ៍
ក្រុម​ទាំង​ពីរ​បាន​ស៊ុត​បាល់​បញ្ចូល​ទីគ្នាបួនប្រកួត ​ក្នុង​ចំណោមការ​ប្រកួត​ប្រាំ​លើក​ចុង​ក្រោយក្នុងផ្ទះ​របស់ Southampton​។​ Manchester United របូតគ្រាប់បាល់ក្នុង៥ប្រកួត​ ដែលមានគ្រាប់បាល់ច្រើនជាង ២.៥គ្រាប់ ក្នុងបីប្រកួតចុងក្រោយ។ ៥ប្រកួតចុងក្រោយរបស់ Southampton មានគ្រាប់បាល់បានច្រើនជាង ២.៥គ្រាប់។​ ការ​ប្រកួត​របស់​ក្រុមទាំង​ពីរ​មានចំនួនគ្រាប់បាល់ជាច្រើន ហើយ​ខណៈ​ដែល​យើង​រំពឹង​ថា ​ពួកគេនឹង​ឈាន​ទៅ​រក​ការប្រកួតយ៉ាងស្វិតស្វាញនៅ​ទី​នេះ ជំនួប​គ្នា​ដែល​មាន​គ្រាប់បាល់ច្រើន​មួយ​ទៀត ​អាច​នឹង​មាន​ក្នុង​ការ​ប្រកួត​។​ ដូច្នេះយើងព្យាករណ៍ថា ក្រុមទាំងពីរនឹងបញ្ចប់ដោយលទ្ធផលមានគ្រាប់បាល់លើសពី​ ២.៥​ គ្រាប់៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង