កីឡាករ Riyad Mahrez បានស៊ុតបាល់ពិន័យ១១ម៉ែត្រចុងម៉ោង ខណៈដែលកីឡាករ Julian Alvarez ជាអ្នករកបានគ្រាប់ដំបូងរបស់គេសម្រាប់ក្លឹប ដោយក្រុមរបស់លោក Pep Guardiola ប្រកួតស្មើ ៣-៣ ជាមួយនិង Barcelona ក្នុងការប្រកួតមិត្តភាពនៅកីឡដ្ឋាន Nou Camp។
Alvarez បានស៊ុតបញ្ចូលទីភ្លាមៗ បន្ទាប់ពីកំហុសរបស់អ្នកចាំទី មុនពេលដែល Pierre-Emerick Aubameyang និង Frenkie de Jong បានស៊ុតបញ្ចូលទីដើម្បីធ្វើការនាំមុខ ២-១។
Cole Palmer បានស៊ុតតាមស្មើក្រុមម្ចាស់ផ្ទះ ប៉ុន្តែ Memphis Depay បានស៊ុតបញ្ចូលទី ដើម្បីស្តារការនាំមុខរបស់ Barcelona មកវិញ។
Erling Haaland ប៉ះទង្គិចទទួលបានបាល់ពិន័យ១១ម៉ែត្រចុងម៉ោង ដែលផ្តល់ទៅឱ្យ Mahrez ជាអ្នកស៊ុត។
ការប្រកួតសប្បុរសធម៌នេះ ដើមឡើយត្រូវបានកំណត់ពេលការប្រកួតកាលពីរដូវក្តៅមុន ប៉ុន្តែត្រូវបានពន្យារពេលដោយសារតែបញ្ហាជំងឺ Covid។
ប្រភព៖ BBC