Cristiano Ronaldo ត្រូវបានដាក់បំរុង សម្រាប់ការប្រកួតរវាង Manchester United ជាមួយនឹង Burnley កាលពីថ្ងៃអង្គារ ខណៈដែលអ្នកចាត់ការ Ralf Rangnic បាននិយាយថា ការប្រកួតមួយនេះទៀមទារត្រូវការរត់ច្រើន។
សម្រាប់ការប្រកួត កាលពីថ្ងៃអង្គារ ការជ្រើសរើសរបស់លោក Rangnick បានងាកទៅរកកីឡាករ Edinson Cavani ដែលត្រូវបានដាក់ឈ្មោះក្នុងជម្រើស XI ជំនួសកីឡាករ Ronaldo បន្ទាប់ពីគាត់បានចាប់ផ្តើម និងខកខានការស៊ុតបាល់ប៉េណាល់ទី ទល់នឹង Middlesbrough ក្នុងពានរង្វាន់ FA Cup ក្នុងការប្រកួតចុងក្រោយរបស់ក្លឹប។
Rangnick បានពន្យល់ពីការសម្រេចចិត្តដាក់ Ronaldo បំរុង ដោយនិយាយថា គាត់ជឿថា Cavani សមនឹងផែនការប្រកួត។ លោកបាននិយាយប្រាប់ថា "ថ្ងៃនេះ នឹងតម្រូវឱ្យមានការរត់ច្រើន ដេញបាល់ច្រើន ប្រយុទ្ធដើម្បីបាល់ទីពីរ។ នេះសមបំផុតសម្រាប់ទម្រង់លេងរបស់កីឡាករ Edinson Cavani ដែលជាមូលហេតុដែលគាត់នឹងចាប់ផ្តើមថ្ងៃនេះ៕"