Newcastle United នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវ Manchester City នៅក្នុងកីឡដ្ឋាន St. James Park។
Manchester City នឹងបន្តឈរនៅលើកំពូលតារាង ជាមួយទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ដោយពួកគេមាន៦ពិន្ទុ ពីការប្រកួតបើកឆាក២លើក។ Newcastle United អាចនឹងឡើងទៅលើកំពូលតារាងផងដែរ ក្នុងលក្ខខណ្ឌដែលពួកគេទទួលបានជ័យជម្នះក្នុងការប្រកួតនេះ ដោយពួកគេស្ថិតនៅលេខ៥ ដោយមាន៤ពិន្ទុ ពីការប្រកួតបើកឆាកពីរលើករបស់ពួកគេ។
Manchester City ស៊ុតបញ្ចូលបាន៦គ្រាប់ ក្នុងរដូវកាលនេះ ហើយពួកគេមិនបានរបូតគ្រាប់បាល់មួយគ្រាប់ទេ។ សម្រាប់ប៉ុន្មានរដូវកាលកន្លងមកនេះ ពួកគេបានស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ជាងក្រុមដទៃទៀត ហើយសម្រាប់ការចាប់ផ្តើមរដូវកាលថ្មីបានបង្ហាញថា ពួកគេមានភាពលេចធ្លោមួយកំរិតផ្សេងទៀត សម្រាប់ក្លាយជាក្រុមជើងឯក។ ពួកគេបានទទួលជ័យជម្នះ៦លើកជាប់ៗគ្នា លើក្រុម Newcastle ហើយនៅក្នុងការជួបគ្នាចំនួន៧ប្រកួតចុងក្រោយ ពួកគេរកបានគ្រាប់បាល់យ៉ាងហោចណាស់ក៏២គ្រាប់ដែរ។
Newcastle United មិនទាន់ស្គាល់លទ្ធផលចាញ់នោះទេ ក្នុងការប្រកួត៤លើកចុងក្រោយរបស់ពួកគេ ដោយពួកគេប្រកួតឈ្នះ៣លើក ក្នុងចំណោមការប្រកួតទាំងនោះ។ ការប្រកួត៣ ក្នុងចំណោមការប្រកួត៥លើកចុងក្រោយ ពួកគេធ្លាប់បានស៊ុតបាល់បញ្ចូលទី២គ្រាប់លើក្រុម Man City។
សម្រាប់ការព្យាករណ៍
Manchester City និង Newcastle United គឺជាក្រុមដែលមិនទាន់ស្គាល់លទ្ធផលចាញ់នោះទេ រហូតមកដល់ពេលនេះក្នុង Premier League។ ក្នុងការប្រកួត៦លើកជាប់គ្នា Man City បានយកឈ្នះ Newcastleគ្រប់ការប្រកួត ហើយសម្រាប់ការប្រកួតថ្មីៗនេះ ក៏មានចំនួនគ្រាប់បាល់ច្រើនកើតឡើងផងដែរ។ ទោះបីជាក្រុម Newcastle បានពង្រឹងក្រុមរបស់ពួកគេរួចជាស្រេចក៏ដោយ ក៏ពួកគេនៅតែមិនអាចផ្គូផ្គងជាមួយនិងក្រុម Man City ដែលបាននាំមុខការប្រកួតបើកឆាករបស់ពួកគេទាំងពីរ។ ពួកយើងព្យាករណ៍ថា City នឹងនាំមុខក្នុងតង់ទីមួយ និងតង់ទីពីរ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕