ការប្រកួតបន្ទាប់របស់ Leeds United គឺពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីប្រកួតជាមួយនិង Chelsea ក្នុងក្របខណ្ឌ Premier League។ Leeds United កាលពីប្រកួតមុនពួកគេបានត្រឹមតែបញ្ចប់លទ្ធផលស្មើ ២-២ ជាមួយនិង Southampton ហើយវាពិតជាគួរឱ្យសោកស្តាយខ្លាំងណាស់ដែលបណ្តោយឱ្យ Southampton វាយបកតាមស្មើវិញបន្ទាប់ពីការនាំមុខ ២-០ ។
ក្នុងការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ពួកគេតែងតែរបូតគ្រាប់បាល់ជានិច្ច ប៉ុន្តែក្នុងការប្រកួត៣លើកចុងក្រោយ ពួកគេបានស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនជាងនេះ។
Chelsea ក៏ទើបតែទទួលបានលទ្ធផលស្មើ ២-២ ជាមួយនិងTottenham Hotspur។ ការប្រកួតរបស់ពួកគេ គឺជាការប្រកួតដ៏ក្ដៅគគុក ដែលបានបញ្ចប់ដោយអ្នកចាត់ការទាំងពីររូប រវាងក្រុមទាំងពីរទទួលបានកាតក្រហមដូចគ្នា ហើយវាមានន័យថាលោក Thomas Tuchel នឹងមិនស្ថិតនៅលើទីលានការប្រកួតនេះឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនស្គាល់ការប្រកួតចាញ់ទាល់តែសោះ ក្នុងការប្រកួត៣លើកចុងក្រោយ ប៉ុន្តែជាមួយនឹងការប្រកួតដែលមិនរបូតគ្រាប់បាល់មាន១ប្រកួត ក្នុងចំណោម៥ប្រកួត ខណៈដែល៣ប្រកួត ក្នុងចំណោម៥ប្រកួតចុងក្រោយរបស់ពួកគេ មានគ្រាប់បាល់សរុបច្រើនជាង ២.៥គ្រាប់។
សម្រាប់ការព្យាករណ៍
Chelsea ទើបតែបានប្រកួតជាមួយនិង Tottenham Hotspur ដោយពួកគេបានបាត់បង់៣ពិន្ទុ ខណៈដែលត្រូវបានតាមស្មើនៅនាទីចុងក្រោយ ហើយកីឡាករ N'golo Kante ត្រូវបានប្តូរចេញដោយមានរបួសសរសៃពួរ។ រហូតមកដល់ពេលនេះ ក្រុមតោខៀវមិនទាន់អាចទទួលបានលទ្ធផលដែលពួកគេចង់បាននៅឡើយទេ ហើយក៏ដូចគ្នាចំពោះ Leeds United ផងដែរ ដែលទាំងនេះ គឺអាស្រ័យលើទម្រង់ការពាររបស់ពួកគេ។ រាល់ការប្រកួតរបស់ក្រុមទាំងពីរមានការស៊ុតបាល់បញ្ចូលទីច្រើន ហើយយើងគិតថាវាក៏នឹងកើតឡើងក្នុងការប្រកួតនេះផងដែរ ដូច្នេះយើងព្យាករណ៍ថា នឹងមានគ្រាប់បាល់លើសពី ២.៥គ្រាប់ នៅពេលបញ្ចប់ការប្រកួត៕