ការវិលត្រឡប់មកកាន់ Premier League វិញរបស់ Bournemouth គឺមិនងាយស្រួលនោះទេ បន្ទាប់ពីរងបរាជ័យយ៉ាងអាម៉ាស់ដោយលទ្ធផល ៤-០ ពីក្រុមម្ចាស់ជើងឯក Manchester City។ ជាមួយនឹងការប្រកួតដ៏ស្វិតស្វាញ នៅក្នុងការប្រកួតបើកឆាកត្រូវបានបញ្ចប់ ពួកគេនឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុមភ្ញៀវ Arsenal។
Bournemouth ដែលមានប្រវត្តិឈ្នះតែ១លើកគត់ លើក្រុម Arsenal ក្នុងឆ្នាំ២០១៨ នឹងរំពឹងថា អាចបង្កើតភាពភ្ញាក់ផ្អើលមួយក្នុងរដូវកាលនេះ។
Arsenal បានឈ្នះការប្រកួត៨ដង ក្នុងប្រវត្តិជួបគ្នា១១លើក រវាងភាគីទាំងពីរ។ ក្រុមកាំភ្លើងធំបានចូលមកក្នុងការប្រកួតនេះ ដោយមាន៦ពិន្ទុនៅក្នុងដៃ បន្ទាប់ពីឈ្នះពីរប្រកួតជាប់គ្នា។ ក្រុមភ្ញៀវឈរនៅលេខ២ ក្នុងតារាងលីគ ខណៈ Bournemouth មាន៣ពិន្ទុឈរលេខ១១។
Bournemouth ប្រកួតឈ្នះលើក្រុម Aston Villa ក្នុងការប្រកួតបើកឆាក Premier League គឺជាជ័យជម្នះតែមួយគត់របស់ពួកគេ ក្នុងការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។ ពួកគេបានចាញ់ការប្រកួតបួនលើកផ្សេងទៀត ដោយបានបណ្តោយឱ្យរបូតគ្រាប់បាល់២ ឬច្រើនជាងនេះ ក្នុងការប្រកួតបីលើក។
Arsenal កំពុងតែមានភាពរីករាយដោយបានចាប់ផ្តើមជាមួយលទ្ធផលដ៏ល្អមួយ នៃការប្រកួតមុន បើករដូវកាលថ្មីដ៏អស្ចារ្យរបស់ពួកគេ និងការវិនិយោគលើកីឡាករដែលមានគុណភាព។ ពួកគេបានបង្ហាញពីភាពខ្វះខាត ក្នុងតំបន់ការពារមួយចំនួន ពេលប្រកួតទល់នឹង Leicester City ក្នុងការទទួលជ័យជម្នះ ៤-២ ប៉ុន្តែពួកគេមានស្មារតីល្អ ហើយបានបញ្ចប់ដោយបានទទួលបីពិន្ទុ។
សម្រាប់ការព្យាករណ៍
Arsenal មានកំរិតខ្ពស់នៅទីនេះ ដោយបានពីការបង្ហាញពីការចាប់ផ្តើមដ៏ខ្លាំងរបស់ពួកគេ ក្នុងរដូវកាលនេះ ព្រមទាំងកីឡាករចំណូលថ្មី ដែលមានទំរង់យ៉ាងល្អក្នុងក្រុម។ ក្រុមកាំភ្លើងធំតែងស៊ុតបញ្ចូលទី២គ្រាប់ ឬច្រើនជាងនេះ ក្នុងការប្រកួត៨លើកចុងក្រោយរបស់ពួកគេ ហើយយើងរំពឹងថា នឹងមានទម្រង់លេងដ៏ល្អពីពួកគេក្នុងការប្រកួតនេះ ដូច្នេះ Arsenal ដែលនឹងធ្វើការនាំមុខនៅតង់ទីមួយ និងទីពីរ ដើម្បីទទួលបានជ័យជម្នះ៕