ព្យាករណ៍​គូ​ Tottenham vs Wolves ម៉ោង១៨និង៣០នាទី ថ្ងៃទី២០សីហា

បន្ទាប់ពីការប្រកួតក្នុងក្របខណ្ឌ Premier League ដ៏ក្តៅគគុកជាមួយនឹង Chelsea រូចមក Tottenham រំពឹងថា នឹងមានភាពស្ងប់បន្តិច នៅពេលដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះ ក្នុងការប្រកួតទល់នឹង​ Wolverhampton Wanderers សម្រាប់ការប្រកួតបន្ទាប់របស់ពួកគេ។

Tottenham នឹងសម្លឹងមើលការពង្រឹងតំបន់ការពារឱ្យមានលទ្ធផលប្រសើរជាងមុន បន្ទាប់ពីបញ្ចប់ដោយលទ្ធផលស្មើ ២-២ ជាមួយនឹង Chelsea ដែលមានន័យថា ពួកគេតែងតែរបូតគ្រាប់បាល់ក្នុងការប្រកួត ៦លើកចុងក្រោយរបស់ពួកគេ។

ទោះបីជាយ៉ាងណាក៏ដោយ វានឹងគួរឱ្យចាប់អារម្មណ៍ក្នុងការមើលថា តើ Spurs នឹងប្រកួតបែបណាដោយគ្មានអ្នកចាត់ការរបស់ពួកគេ នៅលើទីលាន។ លោក Antonio Conte ត្រូវ​បាន​ពិន័យ​កាត​ក្រហម ​បន្ទាប់​ពី​មាន​ភាព​ច្របូកច្របល់​ដែល​បាន​កើត​ឡើង​ក្នុង​ការ​ប្រកួត​របស់​ក្រុម​គាត់​ជាមួយ Chelsea។

ម៉្យាងវិញទៀត Wolves នៅតែបន្តស្វែងរកការឈ្នះដំបូងសម្រាប់រដូវកាលថ្មីរបស់ពួកគេ។ កាល​ពី​រដូវ​កាល​មុន ពួក​គេ​បាន​ទទួល​ជ័យ​ជម្នះ ២-០ នៅ​ក្រៅ​ដី​លើ​ក្រុម Spurs ប៉ុន្តែ​ពួក​គេ​នឹង​ត្រូវ​ធ្វើការជា​ច្រើន ​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ពួក​គេ​ដើម្បី​ទទួល​បានជ័យជម្នះ​លើក​នេះ។

លទ្ធផលស្មើ 0-0 ជាមួយក្រុម Fulham កាលពីប្រកួតចុងក្រោយនេះ​ មានន័យថា ពួកគេមិនបានប្រកួតឈ្នះក្នុងលីកចំនួន៩ការប្រកួត ទោះបីជាពួកគេមិនបានស៊ុតបញ្ចូលទីតែ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោមការប្រកួតលីកចំនួន៦ ចុងក្រោយក៏ដោយ។

សម្រាប់ការព្យាករណ៍
Tottenham ទើបតែបានប្រកួតដែលមានភាពក្តៅគគុកជាមួយនឹង Chelsea ក្នុងការប្រកួតនៅទីក្រុងឡុងដ៍ ហើយការប្រកួតនេះត្រូវបានចាត់ទុកជាការប្រកួតប្រជែងដ៏ខ្លាំងមួយផងដែរ។ សម្រាប់ការ​ប្រកួត​នេះ វា​មិន​ងាយ​ស្រួលនោះ​ទេ​សម្រាប់​ភាគី​ទាំង​សងខាង​ ក្រុមនិមួយៗបានឈ្នះ២ប្រកួតម្នាក់ ក្នុងការជួបគ្នា៦លើកចុងក្រោយ។ ក្រឡេកចូល​ទៅ​ក្នុង​ការ​ប្រកួត​នេះវិញ​ ភាគី​ទាំង​សង​ខាង​មាន​បញ្ហា​ក្នុង​ការ​ជួសជុល​តំបន់​ការពារ ហើយ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​របស់​ក្រុម​ទាំង​ពីរ​គឺ​មានស្ថានភាព​ធម្មតា។​ យើង​ព្យាករណ៍ថា ក្រុមទាំង​ពីរនឹង​មានការស៊ុតបញ្ចូលទីគ្នា​ ហើយលទ្ធផលស្មើគ្នាទំនងជាកើតឡើង ក្នុងការប្រកួតនេះ​ផង​ដែរ​៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង