Dynamo Kiev នឹងត្រូវធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលក្រុម Benfica សម្រាប់វគ្គជម្រុះ នៃពានរង្វាន់ Champions League ដែលត្រូវបង្ខំឱ្យលេងក្នុងផ្ទះរបស់ពួកគេក្នុងប្រទេសប៉ូឡូញជំនួស ដោយសារតែសង្គ្រាមកំពុងតែបន្ត។
Dynamo Kiev បានគ្រប់គ្រងធ្វើឱ្យ Fenerbahce មានការស្រឡាំងកាំង មុនពេលប្រកួតជាមួយនឹងក្រុម Sturm Graz ដើម្បីឡើងមកកាន់ដំណាក់កាលចុងក្រោយនៃវគ្គជម្រុះ។
Dynamo Kiev ក៏ធ្លាប់មានប្រវត្តិប្រកួតជាមួយនិង Benfica ៦ដងផងដែរ ដោយកាលពីឆ្នាំមុន ក្នុងវគ្គចែកពូលនៃពានរង្វាន់ Champions League ពេលនោះ Dynamo Kiev ប្រកួតចាញ់ ២-០ ក្រៅដី ប៉ុន្តែស្មើ ០-០ ក្នុងទីក្រុង Kiev។
Benfica បានជម្នះលើឧបសគ្គពេលជួបជាមួយក្រុមដាណឺម៉ាក Midtjylland ក្នុងជុំចុងក្រោយ ដោយបានយកឈ្នះពួកគេ ដោយពិន្ទុសរុបទាំងពីរជើង ៧-២។
Benfica បានវិវត្តន៍ការប្រកួតដ៏ល្អរបស់ពួកគេ នៅក្នុងការប្រកួតក្របខណ្ឌ Champions League កាលពីឆ្នាំមុន ដែលពួកគេបានយកឈ្នះ Barcelona ដើម្បីឈរក្នុងចំណាត់ថ្នាក់លេខ២ ក្នុងពូលរបស់ពួកគេ ហើយបន្ទាប់មកបានទម្លាក់ក្រុមយក្សរបស់ហូឡង់ Ajax ដោយចាញ់ក្នុងវគ្គ ៤ក្រុមចុងក្រោយពេលប្រកួតទល់នឹង Liverpool។
ទម្រង់លេងក្រៅដីរបស់ពួកគេក៏មានចំណុចគួរឱ្យកត់សម្គាល់ផងដែរ ដោយបានឈ្នះការប្រកួតក្រៅដីទាំង៦លើកចុងក្រោយ និងបានរកគ្រាប់បាល់ត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ ក្នុងការប្រកួតទាំងនោះ។
សម្រាប់ការព្យាករណ៍
Dynamo Kiev កំពុងមានការប្រកួតគួរឱ្យកត់សម្គាល់ថ្មីៗនេះ ហើយពិតជាទទួលបានអ្នកគាំទ្រយ៉ាងច្រើន ជាមួយនឹងទំរង់លេងដ៏ខ្លាំងក្លា និងភាពល្អឥតខ្ចោះរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ Benfica ក៏មានភាពខ្លាំងស្មើគ្នា ឆ្លងកាត់ការប្រកួតនៅអឺរ៉ុប ដ៏អស្ចារ្យកាលពីឆ្នាំមុន ហើយដោយភាគីទាំងពីរមានភាពរឹងមាំក្នុងទំរង់ការពារនាពេលថ្មីៗនេះ។ ដូច្នេះយើងជឿជាក់ថា ក្រុមទាំងពីរនឹងទទួលបានពិន្ទុស្មើគ្នា ដែលជាការប្រកួតដ៏ឆ្លាតវៃបំផុតនៅក្នុងការប្រកួតនេះ៕