Alaba បានជួយ Real Madrid ទទួលបាន៣ពិន្ទុ នៅថ្ងៃប្រកួតបើកឆាកជាមួយនិង​ Almeria

Real Madrid បានផ្លាស់ប្តូរកីឡាករ David Alaba សម្រាប់ការអរគុណលើរូបគាត់ ចំពោះការរកបានបីពិន្ទុឱ្យទៅពួកគេ កាលពីល្ងាចថ្ងៃអាទិត្យ។ 

Real Madrid បាន​វាយបកក្រោយពីត្រូវស៊ុត​បាល់​បញ្ចូល​ទី១គ្រាប់មុន ​ដើម្បី​ទទួល​បាន​ជ័យ​ជម្នះ ២-១​ លើ Almeria ដែល​ទើប​តែឡើង​មក​លេង​ថ្មី ​សម្រាប់ការប្រកួតនៅ​ថ្ងៃ​បើក​ឆាក។ David Alaba គឺជាវីរបុរស ដោយបានស៊ុតបញ្ចូលទីត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីការផ្លាស់ចូល។

ទោះបីជាពួកគេទទួលបាន៣ពិន្ទុ នៅពេលបញ្ចប់ការប្រកួតក៏ដោយ លោក Carlo Ancelotti ទំនងជាមិនមានភាពពេញចិត្តនៅឡើយទេ។ ថ្វីបើមានកីឡាករជាច្រើននាក់ ធ្វើមិនបានល្អក៏ដោយ ក៏ពួកគេបានទទួលជ័យជម្នះដ៏សំខាន់មួយ ដែលរំឭកដល់ក្រុម។ 

ក្រោយពីគ្រាប់បាល់​ស៊ុត​បញ្ចូលទីរបស់ Almeria​ រយៈពេល​ស្មើតែ​ជិត​មួយ​ម៉ោង​ដែល Real​ មិនអាចរកគ្រាប់បាល់តាមស្មើនោះទេ។ 

Real Madrid មិន​ដែលប្រកួតចាញ់​ការ​ប្រកួត​បើក​ឆាកក្នុង​លីគ​របស់​ពួក​គេ​ទេ ​តាំង​ពី​ឆ្នាំ២០០៨ ដែល​ពួក​គេ​ភ្លាត់ស្នៀតបាន​ប្រកួតចាញ់​ក្រុម Deportivo de La Coruna ២-១៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង