ការប្រកួតក្នុងលីគ Bundesliga របស់អាល្លឺម៉ង់ ដែលជាជំនួបរវាង Bayern Munich និង Wolfsburg ក្នុងកីឡដ្ឋាន Allianz Arena។
ក្រុមការពារតំណែងជើងឯក បានចាប់ផ្តើមរដូវកាលរបស់ពួកគេជាមួយនឹងជ័យជម្នះ ៦-១ ក្រៅដីដ៏ល្អឥតខ្ចោះលើក្រុម Eintracht Frankfurt ខណៈដែលក្រុមភ្ញៀវវិញ បានត្រឹមតែប្រកួតស្មើ ២-២ ក្នុងផ្ទះជាមួយក្រុម Werder Bremen។
Bayern Munich កំពុងតែស្វែងរកការឈ្នះពានក្នុងលីគជាលើកទី១១ជាប់ៗគ្នា ហើយមានបំណងទទួលជ័យជម្នះការប្រកួតក្នុងផ្ទះជាលើកដំបូងរបស់ពួកគេ ក្នុងរដូវកាលនេះផងដែរ។
Bayern បានប្រកួតចាញ់តែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១១ប្រកួតចុងក្រោយរបស់ពួកគេ សរុបក្នុងគ្រប់ការប្រកួតទាំងអស់ ដោយឈ្នះ៦លើក និងស្មើ៣លើក។ ពួកគេប្រកួតចាញ់តែម្តងគត់ ក្នុងការប្រកួតក្នុងផ្ទះ១៧លើកចុងក្រោយរបស់ពួកគេ។
Wolfsburg មានការខកចិត្តជាខ្លាំងដែលមិនអាចទទួលជ័យជម្នះក្នុងការប្រកួតបើកឆាកក្នុងផ្ទះរបស់ពួកគេ ជាពិសេសបន្ទាប់ពីពួកគេបាននាំមុខក្នុងការប្រកួត។
ពួកគេបានប្រកួតចាញ់តែ១ប្រកួតគត់ក្នុងចំណោមការប្រកួត ១១លើកចុងក្រោយរបស់ពួកគេនៅទូទាំងការប្រកួតទាំងអស់ដោយឈ្នះ៦លើក និងស្មើ៤លើក។
Wolfsburg មានទម្រង់លេងល្អក្រៅផ្ទះ ហើយបានប្រកួតឈ្នះ៤លើកពីការប្រកួត៥លើកចុងក្រោយរបស់ពួកគេ។ ពួកគេមានការជឿជាក់ពីការជួបគ្នាលើកចុងក្រោយរបស់ពួកគេជាមួយនិង Bayern ដែលបញ្ចប់ដោយលទ្ធផល ២-២ ។
សម្រាប់ការព្យាករណ៍
Bayern នឹងនាំមកនូវទំនុកចិត្ត និងភាពជឿជាក់ក្នុងការប្រកួតនេះបន្ទាប់ពីការយកឈ្នះ Frankfurt ខណៈWolfsburg មានរដូវកាលមិនល្អរហូតមកដល់ពេលនេះ។ ក្រុមម្ចាស់ផ្ទះនឹងមានវត្តមានអតីតតារាឆ្នើមរបស់ Liverpool កីឡាករ Sadio Mane ទៅកាន់អ្នកគាំទ្ររបស់ពួកគេក្នុងការប្រកួតក្នុងផ្ទះជាលើកទីមួយរបស់ពួកគេ ហើយគាត់នឹងសង្ឃឹមថា នឹងអាចរកគ្រាប់បាល់បាននៅលើទឹកដីខ្លួនឯង បន្ទាប់ពីការស៊ុតបញ្ចូលទីក្នុងការប្រកួតដំបូងនៅ Bundesliga របស់គាត់។ ដូច្នេះយើងព្យាករណ៍ថា Bayern នឹងស៊ុតបញ្ចូលទីនាំមុខក្នុងតង់ទី១ និងបន្តទទួលជ័យជម្នះក្នុងការប្រកួតនេះ៕