ការប្រកួតដ៏ធំនៅទីក្រុងឡុងដ៍ កំពុងតែត្រូវបានរៀបចំឡើង ក្នុងការប្រកួតជុំទីពីរនៃក្របខ័ណ្ឌ English Premier League ដែលវាជាការប្រកួតរវាង Chelsea និង Tottenham នៅក្នុងកីឡដ្ឋាន Stamford Bridge។
ក្រុមទាំងពីរទទួលបានជ័យជម្នះដូចគ្នា ក្នុងការប្រកួតដំបូង នៃរដូវកាលថ្មី ដែល Chelsea បានទទួលជ័យជម្នះ ១-០ ក្រៅដីទល់នឹង Everton ហើយ Spurs ធ្វើបានយ៉ាងល្អក្នុងការយកឈ្នះ ៤-១ ក្នុងផ្ទះលើ Southampton។
Chelsea បាននាំយកកីឡាករបន្ថែមដល់ក្រុមរបស់ពួកគេកាលពីរដូវក្តៅ ជាមួយនឹងការមកដល់របស់កីឡាករ Raheem Sterling សម្រាប់តំបន់ប្រយុទ្ធ និង កីឡាករ Kalidou Koulibaly របស់ Napoli សម្រាប់តំបន់ការពារ ដែលកីឡាករទាំងពីរបានបង្ហាញខ្លួន ក្នុងការប្រកួតទល់និង Everton។
គ្រូបង្វឹករបស់ Spurs លោក Antonio Conte មានកម្រិតមួយដ៏ល្អសម្រាប់ជម្រើសចាប់ផ្តើម១១នាក់ ដំបូងរបស់គាត់ ជាមួយនឹងការមកដល់កាលខែមករារបស់កីឡាករ Dejan Kulusevski ដែលបានបង្ហាញលទ្ធផលជាទីគាប់ចិត្តភ្លាមៗ។
ក្រុមទាំងពីរស្ថិតក្នុងទម្រង់ នៃការស៊ុតបាល់បញ្ចូលទីប្រហាក់ប្រហែលគ្នា កាលពីរដូវកាលមុន ជាមួយនឹង Chelsea ស៊ុតបញ្ចូលទីបាន៦ដង ក្នុងចំណោម៧ប្រកួតចុងក្រោយរបស់ពួកគេ ហើយ Spurs ស៊ុតបញ្ចូលទីបាន៩ដង ក្នុងចំណោម១០ប្រកួតចុងក្រោយរបស់ពួកគេ។
សម្រាប់ការព្យាករណ៍
យើងនឹងទស្សន៍ទាយថា ក្រុមទាំងពីរនឹងស្វែងរកការបំប៉ោងសំណាញ់ទី សម្រាប់ការប្រកួតនេះ។ អ្វីដែលទំនងជាកើតឡើងក្នុងការប្រកួតនេះ គឺលទ្ធផលស្មើគ្នា ដោយក្រុមទាំងពីរមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីរកគ្រាប់បាល់យ៉ាងហោចណាស់ក៏១គ្រាប់ដែរ។ នេះជាការប្រកួតដ៏សំខាន់មួយ ក្នុងការដណ្តើមយក៦ពិន្ទុ រវាងភាគីទាំងពីរដែលរំពឹងថា នឹងឡើងទៅឈរនៅក្រុមកំពូលទាំងបួន ហើយក្រុមណាក៏មានមហិច្ឆតាដណ្តើមតំណែងនេះដែរ។ លទ្ធផល ១-១ ទំនងជានឹងកើតឡើងក្នុងការប្រកួតនេះ៕