Arsenal នឹងធ្វើជាម្ចាស់ផ្ទះ ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវLeicester មកកាន់កីឡដ្ឋាន Emirates។ ក្រុមម្ចាស់ផ្ទះមានការចាប់ផ្តើមដ៏អស្ចារ្យ សម្រាប់រដូវកាលថ្មីនេះ ដោយសារតែពួកគេបានយកឈ្នះ Crystal Palace ២-០ ក្រៅផ្ទះ។ ខណៈពេលដែលក្រុមភ្ញៀវ បានត្រឹមតែការខកចិត្តយ៉ាងជូរចត់ ចំពោះការបំបាក់ការនាំមុខ ២-០ រួចទៅហើយ តែប្រែជាបញ្ចប់ដោយលទ្ធផលស្មើ ២-២ ជាមួយ Brentford។
Arsenal កំពុងបន្តស្វែងរកជ័យជម្នះក្នុងលីកជាលើកទីបួនជាប់គ្នាលើក្រុម Leicester ដែលលទ្ធផលនេះពួកគេសម្រេចបានចុងក្រោយគឺនៅចន្លោះខែកុម្ភៈ ឆ្នាំ ១៩៩៩ និងខែធ្នូ ឆ្នាំ ២០០០។
Arsenal ប្រកួតឈ្នះ៨ប្រកួតក្នុងចំណោម៩ប្រកួតចុងក្រោយរបស់ពួកគេសរុបនៅគ្រប់ការប្រកួតទាំងអស់ ខណៈដែល Leicester មិនដែលចាញ់ទាល់តែសោះក្នុង៦ប្រកួតចុងក្រោយរបស់ពួកគេ ដោយឈ្នះ៤ប្រកួត និង ស្មើ២ប្រកួត ។
កីឡាករ Gabriel Martinelli របស់ Arsenal បានស៊ុតបញ្ចូលទី៤គ្រាប់ក្នុងចំណោមគ្រាប់៥ក្នុងការប្រកួតPremier League ដែលសុទ្ធតែជាគ្រាប់បាល់ទទួលជ័យជម្នះ ខណៈដែលកីឡាករJamie Vardy របស់ Leicester ស៊ុតបញ្ចូលទីបាន១១គ្រាប់ទល់នឹង Arsenal។
សម្រាប់ការព្យាករណ៍
Leicester កំពុងតែប្រឈមនឹងបញ្ហាជាច្រើន ដែលពួកគេមិនបានចុះហត្ថលេខាយកគីឡាករសំខាន់ណាមួយឡេីយក្នុងទីផ្សារដោះដូរកីឡាករ ហើយបានបាត់បង់ប្រធានក្រុមកីឡាករKasper Schmeichel ដែលបានចាកចេញទៅកាន់ប្រទេសបារាំង។ Arsenal មានឱកាសដ៏កម្រក្នុងការចាប់ផ្តើមរដូវកាលជាមួយនឹងជ័យជម្នះពីរលើក ហើយយើងជឿថាពួកគេជាក្រុមខ្លាំងជាងក្រុមភ្ញៀវ ដូច្នេះយើងជឿជាក់ថាក្រុមម្ចាស់ផ្ទះនឹងទទួលបានជ័យជម្នះក្នុងការប្រកួតនេះ។ Leicester មានទម្រង់ការពារអន់ខ្លាំងក្រៅដី ប៉ុន្តែកីឡាករ Jamie Vardy តែងតែស៊ុតបញ្ចូលទីពេលដែលប្រកួតទល់នឹង Arsenal ហេតុនេះយេីងក៏ព្យាករណ៍ថាក្រុមទាំងពីរនឹងស៊ុតបញ្ចូលទីគ្នាផងដែរ៕