បើសិនជាការប្រកួតជុំទី១ មានលទ្ធផលគួរឱ្យភ្ញាក់ផ្អើលនោះ ច្បាស់ជាមកពីជ័យជម្នះ ២-០ របស់ Bournemouth លើក្រុម Aston Villa។ បច្ចុប្បន្ននេះ ពួកគេនឹងមានការប្រកួតក្រៅដីជាមួយនឹង Manchester City ដែលទើបតែប្រកួតឈ្នះ ២-០ លើក្រុម West Ham United។
Manchester City ចាញ់តែ១ប្រកួតគត់ក្នុង៥ការប្រកួតចុងក្រោយ ដែល Bournemouth ទើបតែឡើងមកពីក្របខ័ណ្ឌ Championship ដែលធ្លាប់បានលេង Premier League រយៈពេលប្រាំឆ្នាំ ក្នុងអំឡុងពេលនោះពួកគេប្រកួតចាញ់ Man City គ្រប់ការប្រកួត។
Manchester City មានទំរង់លេងល្អខ្លាំងមុនពេលបិទរដូវកាលក្នុងលីគ ហើយពួកគេបានបន្តលេងយ៉ាងល្អ ក្នុងការប្រកួតមុនបើករដូវកាលថ្មី ដោយចាញ់តែការប្រកួតទល់និង Liverpool ក្នុងពាន Community Shield ប៉ុណ្ណោះ។
កីឡាករចំណូលថ្មី Erling Haaland របស់ Man City បានចាប់ផ្តើមរដូវកាលនេះយ៉ាងជោគជ័យ ជាមួយនឹងគ្រាប់បាល់ពីរគ្រាប់ក្នុងការប្រកួតបើកឆាក។ Bournemouth បានពង្រឹងក្រុមជាមួយនឹងការចុះហត្ថលេខាលើខ្សែការពារ Marcos Senesi និងអ្នកចាំទី Neto ពី Feyenoord និង Barcelona។
Manchester City ប្រកួតឈ្នះ៤លើកក្នុងចំណោម៥ការប្រកួតចុងក្រោយរបស់ពួកគេ។ មិនដែលប្រកួតចាញ់ការប្រកួតលីកទេក្នុងការប្រកួតក្រៅដី១៣លើកចុងក្រោយ ហើយតែងតែស៊ុតបញ្ចូលទីបានពីរគ្រាប់ ឬច្រើនជាងនេះ ក្នុងការប្រកួតលីក១០លើកចុងក្រោយរបស់ពួកគេ។
សម្រាប់ការព្យាករណ៍
Manchester City គឺជាក្រុមដែលមានកំរិតខ្ពស់ជាងក្រុផ្សេងទៀតនៅក្នុង Premier League ហើយ Bournemouth ក៏ជាក្រុមមួយក្នុងចំណោមក្រុមទាំងនោះដែរ។ ក្រុមភ្ញៀវទើបតែមកពីក្របខ័ណ្ឌ Championship ហើយមានប្រវត្តិការប្រកួតមិនល្អទាល់តែសោះក្នុងការប្រកួតទល់នឹង City។
ក្រុមម្ចាស់ផ្ទះមិនដែលប្រកួតចាញ់ការប្រកួតក្នុងលីកក្រៅដីចំនួន១៣លើក ដូច្នេះយើងជឿជាក់ថា នឹងស៊ុតបញ្ចូលនាំមុខទាំងពីរតង់ ដើម្បីទទួលបានជ័យជម្នះក្នុងការប្រកួតនេះ៕