កីឡាករវ័យ១៩ឆ្នាំរូបនេះបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយ ដែលនឹងធ្វើឱ្យរូបគេបន្តនៅកីឡដ្ឋាន Anfield រហូតដល់ឆ្នាំ២០២៧។
លោក Jurgen Klopp បានរៀបរាប់ពីអារម្មណ៍រំភើបរបស់គាត់ បន្ទាប់ពីកីឡាករដ៏មានទេពកោសល្យ Harvey Elliott បានសម្រេចចិត្តបន្តចុះហត្ថលេខាលើកិច្ចសន្យាថ្មី រយៈពេល៥ឆ្នាំនៅ Liverpool។
កីឡាករវ័យ១៩ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលនឹងធ្វើឱ្យរូបគាត់បន្តនៅកីឡដ្ឋាន Anfield រហូតដល់ឆ្នាំ២០២៧ ហើយសម្រាប់ការរីកចម្រើនដ៏គួរឱ្យចាប់អារម្មណ៍របស់គេ ប្រៀបដូចជារង្វាន់សម្រាប់ក្រុមហង្សក្រហម ចាប់តាំងពីបានផ្លាស់មកពីក្រុម Fulham កាលពីបីឆ្នាំមុន។
Elliott ដែលជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងបញ្ជី NXGN ឆ្នាំ២០២២ នៃកីឡាករបាល់ទាត់វ័យជំទង់ល្អបំផុត របស់ពិភពលោក ត្រូវបាន Liverpool ចាត់ទុកថា ជាតារានាពេលបច្ចុប្បន្ន ក៏ដូចជាអនាគត ហើយកំពុងសម្លឹងរកការបង្កើតការវិវឌ្ឍន៍ខ្លួនគេ ក្រោមការដឹកនាំរបស់លោក Klopp នៅរដូវកាលនេះ៕