Brentford នឹងបើកទ្វារទទួលស្វាគមន៍ក្រុមភ្ញៀវ Manchester United មកកាន់កីឡដ្ឋាន Brentford Community Stadium សម្រាប់ការប្រកួតជុំទីពីរក្នុងក្របខ័ណ្ឌ English Premier League។
ក្រុមទាំងពីរកំពុងតែស្វែងរកការឈ្នះជាលើកដំបូងរបស់ខ្លួន ក្នុងរដូវកាលថ្មីនេះ ហើយក្នុងការប្រកួតដំបូងរបស់ United ពួកគេបញ្ចប់លទ្ធផលពិតជាគួរឱ្យភ្ញាក់ផ្អើលដោយការចាញ់ Brighton ២-១។ ចំណែកឯ Brentford ជាក្រុមមួយកំពុងតែមានទំនុកចិត្តខ្ពស់បន្ទាប់ពីការតាមស្មើ Leicester នៅពេលដែលពួកគេត្រូវបាននាំមុខ ២-០។
Brentford ប្រកួតចាញ់តែ១ប្រកួតគត់ ក្នុងចំណោម៦ប្រកួតចុងក្រោយរបស់ពួកគេ សម្រាប់គ្រប់ការប្រកួតទាំងអស់ ខណៈដែល Manchester United ប្រកួតចាញ់ការប្រកួតក្រៅដី៦លើកចុងក្រោយរបស់ពួកគេ នៅក្នុងក្របខណ្ឌ Premier League។ ក្រុមម្ចាស់ផ្ទះនឹងមានអារម្មណ៍ថា ពួកគេមានឱកាសទទួលជ័យជម្នះយ៉ាងពិតប្រាកដ ក្នុងការប្រកួតនេះ។
កីឡាករ Ivan Toney ដែលជាអ្នកស៊ុតបញ្ចូលទីក្នុងការប្រកួតចុងក្រោយរបស់ Brentfords នឹងក្លាយជាកីឡាករដ៏សំខាន់ ខណៈដែលគាត់ក៏បានស៊ុតបញ្ចូលទី១គ្រាប់ នៅពេលប្រកួតទល់និង United កាលពីរដូវកាលមុនផងដែរ។
United នឹងរពឹងលើកីឡាករ Christian Eriksen ក្នុងការបញ្ចេញថ្វីជើងលើក្រុមចាស់របស់គាត់ ខណៈដែលគាត់មិនមានពេលវេលាល្អបំផុត ក្នុងអំឡុងពេលស្នាក់នៅរយៈពេលខ្លីរបស់គាត់ ជាមួយ Brentford ។
សម្រាប់ការព្យាករណ៍
Brentford រំពឹងយ៉ាងមុតមាំ ដើម្បីទទួលបានជ័យជម្នះជាលើកដំបូងនៅក្នុងផ្ទះ។ ទម្រង់លេងក្រៅដីរបស់ Manchester United ក្នុងលីកគឺមិនល្អទាល់តែសោះ ដែលការប្រកួតចាញ់ក្រៅដីមានដល់ទៅ ៦ប្រកួត។ United កំពុងជួបការលំបាកក្នុងការរកគ្រាប់បាល់ ក្នុងការប្រកួតក្រៅដី ខណៈដែល Brentford មិនឱ្យគូប្រកួតស៊ុតបញ្ចូលទីបាន៣ប្រកួត ក្នុងការប្រកួតក្នុងផ្ទះ៥លើកចុងក្រោយរបស់ពួកគេ។ ដូច្នេះហើយយើងជឿជាក់ថា Brentford នឹងទទួលជ័យជម្នះ ឬស្មើក្នុងការប្រកួតនេះ៕