សារព័ត៌មាន GOAL បានបញ្ជាក់ថា Arsenal មានការចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរបស់ Villarreal កីឡាករ Yeremi Pino។ Pino បានបង្កើតកេរ្តិ៍ឈ្មោះជាខ្សែប្រយុទ្ធវ័យក្មេង ដ៏គួរឱ្យចាប់អារម្មណ៍បំផុតមួយនៅអឺរ៉ុប ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានបង្ហាញខ្លួនក្នុងឈុតដំបូងចំនួន៧៧លើក សម្រាប់ក្រុម Villarreal មុនពេលខួបកំណើតអាយុ២០ឆ្នាំរបស់គេ។
កីឡាករវ័យក្មេងរូបនេះ ក៏ជាប់ជាជម្រើសជាតិអេស្ប៉ាញពេញលេញរួចទៅហើយ ដោយបានបង្ហាញខ្លួន៤លើក បើគិតរហូតមកដល់បច្ចុប្បន្ន និងបានស៊ុតបញ្ចូលទីគ្រាប់ដំបូងរបស់គេសម្រាប់ La Roja ក្នុងជ័យជម្នះមិត្តភាពលើប្រទេសអ៊ីស្លង់ កាលពីខែមីនា។
ទំរង់លេងរបស់គេបានទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបធំៗ ជាច្រើន ដោយ Arsenal ក៏ជាក្លឹបមួយក្នុងចំណោមក្លឹបទាំងនោះដែរ។
ភាគី Liga នឹងយល់ព្រមក្នុងការទទួលយកកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល៤៥លានអឺរ៉ូ (៣៨លានផោន / ៤៦លានដុល្លារ) ទោះបីជាពួកគេមិនទាន់ទទួលបានសំណើផ្លូវការពី Arsenal ក៏ដោយ។ នេះត្រូវបានគេរំពឹងថានឹងមានការផ្លាស់ប្តូរក្នុងពេលឆាប់ៗនេះ ដោយក្រុមកាំភ្លើងធំអស់ពេល ដើម្បីពង្រឹងក្រុមមុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទ៕