Real Madrid នឹងត្រូវជួបគ្នា Eintracht Frankfurt នៅពហុកីឡដ្ឋាន Helsinki Olympic ក្នុងការប្រកួតពានរង្វាន់ UEFA Super Cup ។ ម្ចាស់ជើងឯក Champions League Real Madrid រំពឹងឈ្នះពាននេះជាលើកទី៥របស់ពួកគេនៅក្នុងការប្រកួតនេះ ខណៈដែល Eintracht Frankfurt ក៏រំពឹងឈ្នះពានរង្វាន់នេះជាលើកដំបូងដែលមិនធ្លាប់មានរបស់ពួកគេផងដែរ។
ក្រុមទាំងនេះមានប្រវត្តិជួបគួរឱ្យភ្ញាក់ផ្អើលតែម្តងគត់ ដែលជំនួបនោះបានកេីតឡេីងកាលពីឆ្នាំ១៩៦០ នៅពេលដែល Real Madrid បានយកឈ្នះ Eintracht Frankfurt ដោយលទ្ធផល៧-៣ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ European Cup នៅ Hampden Park ។
Eintracht Frankfurt ចាប់ផ្តើមការប្រកួតដំបូងដ៏អាក្រក់បំផុតក្នុងរដូវកាលនេះ នៅពេលដែលពួកគេត្រូវបានក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich យកឈ្នះ ៦-១ នៅក្នុងផ្ទះ។
Real Madrid មានការប្រកួតមុនបេីករដូវកាលថ្មីតិចតួច ដោយលេងបានតែ៤ប្រកួតប៉ុណ្ណោះ ដោយឈ្នះ១ប្រកួត ស្មើ២ប្រកួត និងចាញ់១ប្រកួត។ ចំណែកឯ Eintracht Frankfurt ស្ថិតក្នុងទម្រង់លេងដ៏ល្អឥតខ្ចោះ ដែលប្រកួតមិនដែលចាញ់៩ប្រកួត រហូតដល់ពេលដែល Bayern ឈ្នះពួកគេ ៦-១ ក្នុងការប្រកួតចុងក្រោយ។
Karim Benzema នឹងក្លាយជាកីឡាករដ៏សំខាន់របស់Real Madrid ដោយគាត់រកបាន១៥គ្រាប់ក្នុងក្របខណ្ឌ Champions League។ Eintracht Frankfurt នឹងរពឹងលើកីឡាករ Rafael Santos Borre ដែលបានស៊ុតបញ្ចូលទីបាន៤គ្រាប់ពីការប្រកួតចំនួន១៣លេីកក្នុងក្របខណ្ឌ Europa League។
សម្រាប់ការព្យាករណ៍
Real Madrid ចាញ់តែមួយលើកគត់ក្នុងការប្រកួត៧លើកចុងក្រោយរបស់ពួកគេ ដែលការបរាជ័យមួយប្រកួតនេះពេលដែលពួកគេប្រកួតទល់និង Barcelona ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល។ Eintracht Frankfurt មានបំណងបំភ្លេចការប្រកួតចុងក្រោយរបស់ពួកគេយ៉ាងឆាប់រហ័ស ខណៈដែលពួកគេស្ថិតក្នុងការប្រកួតមិនដែលចាញ់ចំនួន៩ប្រកួត។ យើងព្យាករណ៍ថា Real Madrid នឹងឈ្នះក្នុងការប្រកួតនេះ ដោយសារតែពួកគេមានបទពិសោធន៍ជាច្រើននៅអឺរ៉ុប ជាមួយនឹងគ្រាប់បាល់ច្រេីនជាង ២.៥ គ្រាប់៕