កីឡាករ Benjamin Sesko ដែលជាគោលដៅរបស់ Manchester United បានចូលរួមជាមួយ RB Leipzig ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃ២៤លានអឺរ៉ូ (២០លានផោន / ២៥លានដុល្លារ)។ ខ្សែប្រយុទ្ធវ័យ១៩ឆ្នាំដែលមានចំណាប់អារម្មណ៍ក្នុងការទៅលេងនៅ Red Bull Salzburg នឹងចូលរួមជាមួយក្រុមនៅរដូវកាលក្រោយ។
Sesko បានយល់ព្រមលើកិច្ចសន្យាដែលមានរយៈពេល៥ឆ្នាំជាមួយ Leizpig ចាប់ពីឆ្នាំ២០២៣ ដោយក្លាយជាកីឡាករចុងក្រោយគេបង្អស់ដែលបានផ្ទេរពី Salzburg។
Sesko បានស៊ុតបញ្ចូលទីបាន១២គ្រាប់ ក្នុង៣៩ប្រកួតសម្រាប់ក្រុម Salzburg ចាប់តាំងពីការចូលទៅលេងជាមួយជំរើសដំបូងកាលពីរដូវកាលមុន ដោយត្រូវបានគេប្រដូចទៅនឹង Erling Haaland។
ទម្រង់បែបនោះហើយដែលបាននាំឱ្យមានការចាប់អារម្មណ៍ពី Man Utd ក៏ដូចជាការស៊ើបសួរពី Chelsea និង Real Madrid ប៉ុន្តែក្រុមរបស់លោក Erik ten Hag បច្ចុប្បន្ននេះបានទទួលរងនូវការខកចិត្តមួយទៀត នៅក្នុងទីផ្សារដោះដូរកីឡាករ៕