Cesar Azpilicueta បានសារភាពថា គាត់ស្ទើរតែបានប្តូរទៅចូលរួមជាមួយក្រុម Barcelona នៅរដូវក្តៅនេះ ដោយសារតែគាត់ចង់ត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ដើម្បីទទួលយកការប្រកួតប្រជែងថ្មី មុនពេលសម្រេចចិត្តចុះកិច្ចសន្យាថ្មីជាមួយនិង Chelsea។
"ខ្ញុំតែងតែមានភាពស្មោះត្រង់គ្រប់ពេល ហើយក៏ដូចជាការសន្ទនានៅទីនោះ។ ខ្ញុំបានគិតថាបន្ទាប់ពីការប្រកួត Club World Cup ការឈ្នះពានរង្វាន់នេះ និងជាកីឡាករដំបូងគេនៅ Chelsea ដែលបានឈ្នះរាល់ពានរង្វាន់ដែលមាន នោះប្រហែលជាដល់ពេលដែលត្រូវត្រលប់ទៅកាន់ប្រទេសអេស្ប៉ាញវិញ ប្រហែលជាសម្រាប់ការប្រកួតប្រជែងថ្មីមួយ"។ គាត់បានប្រាប់តាមរយ:គេហទំព័ររបស់ក្លឹប។
Barcelona បានព្យាយាមចុះហត្ថលេខាលើប្រធានរបស់ក្រុមតោខៀវអស់មួយរយៈ ហើយការប្តូរទៅកាន់កីឡដ្ឋានCamp Nou ហាក់ដូចជាកាន់តែជិតមកដល់។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ៣២ឆ្នាំរូបនេះបានសម្រេចចិត្តជ្រើសរើសបន្តអាជីពរបស់គាត់ជាមួយ Chelsea ដោយចុះហត្ថលេខាលើកិច្ចសន្យាដែលមានរហូតដល់ឆ្នាំ២០២៤៕