West Ham និង Manchester City នឹងបើកការប្រកួតដំបូងនៃយុទ្ធនាការ Premier League ថ្មីនៅកីឡដ្ឋាន London ក្នុងទីក្រុងឡុងដ៍ខាងកើត។
West Ham មានការប្រកួតមិនសូវជាច្រើនទេ សម្រាប់ការប្រកួតមុនបើករដូវកាល ដោយលេងសរុបចំនួន៧ប្រកួត ប៉ុន្តែលទ្ធផលបានត្រឹមតែឈ្នះ២ប្រកួត ស្មើ៤ប្រកួត និងចាញ់១ប្រកួត ទល់នឹងក្រុមប្រឆាំងដែលមានកម្រិតទាប។
បច្ចុប្បន្ននេះ ពួកគេត្រូវប្រកួតជាមួយនិងក្រុមម្ចាស់ពាន Premier League ក្លឹប Manchester City ដោយសង្ឃឹមថា នឹងអាចទទួលបានជ័យជម្នះរបស់ពួកគេ សម្រាប់ការចាប់ផ្តើមនេះ។
Manchester City មានការប្រកួតមុនបើករដូវកាលមានកំណត់ ដោយការប្រកួតមិត្តភាពតែពីរប្រកួតប៉ុណ្ណោះ មុនពេលប្រកួតពានរង្វាន់ Community Shield ជាមួយ Liverpool ។
ជាមួយនឹងកីឡាករចំនូលថ្មីមួយចំនួន នៅក្នុងក្រុម លោក Guardiola សង្ឃឹមថា កីឡាករទាំងអស់នឹងអាចសម្របខ្លួន និងលេងបានយ៉ាងល្អក្នុងទីលាន។ Manchester City នឹងសម្លឹងរកជ័យជម្នះមួយ បន្ទាប់ពីប្រកួតចាញ់ក្នុងលទ្ធផល៣-១ ក្នុងពានរង្វាន់លើកដំបូងរបស់ក្លឹប សម្រាប់រដូវកាលថ្មីនេះ។
West Ham ក៏បាននាំយកកីឡាករវ័យក្មេងដ៏មានទេពកោសល្យពីប្រទេសអ៊ីតាលី ជាមួយនឹងការមកដល់របស់ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ Gianluca Scamacca ពីក្លឹប Sassuolo ក្នុងតម្លៃ៣៥.៥លានផោន។
អ្វីគ្រប់យ៉ាងនឹងឋិតទៅលើកីឡាករ Erling Haaland របស់ Manchester City ដែលមានតម្លៃ៥១លានផោន ខណៈដែលមនុស្សជាច្រើនរំពឹងថាកីឡាករន័រវេសដ៏មានឥទ្ធិពលរូបនេះនឹងឈ្នះស្បែកជើងមាសនៅក្នុងរដូវកាលនេះ។
សម្រាប់ការព្យាករណ៍
West Ham បានលេងយ៉ាងប្រកៀកប្រកិតជាមួយនិង Man City ដោយក្នុងការជួបគ្នាថ្មីៗ របស់ពួកគេលទ្ធផលស្មើគ្នាមាន៣ដង ក្នុងការជួបគ្នា៥លើកចុងក្រោយ និងរក្សាការប្រកួតនីមួយៗ ឱ្យស្ថិតក្នុងរង្វង់យ៉ាងហោចណាស់ក៏រកបានមួយគ្រាប់ដែរ។ City ទំនងជាមានការលំបាកបន្តិច ដើម្បីទទួលបានជ័យជម្នះ ប៉ុន្តែលទ្ធផលយកឈ្នះលើ West Ham ២-១ គួរតែជាលទ្ធផលសម្រាប់ការប្រកួតនេះ៕