ម្ចាស់ជើងឯកក្នុងស្រុក បានខិតខំប្រឹងប្រែងសម្របសម្រួលកញ្ចប់ឈុតសម្លៀកបំពាក់របស់ពួកគេ សម្រាប់រដូវកាលឆ្នាំ២០២២-២៣ ដោយត្រៀមខ្លួនបញ្ចេញឈុតនេះ ដោយការបង្ហាញជាលើកដំបូងរបស់ពួកគេ នៅចុងសប្តាហ៍ក្រោយ ជាមួយនឹងការប្រកួតក្រៅដីជាមួយក្លឹប Fortuna Sittard ។
ដោយផ្តោតលើពណ៌ទឹកមាស សម្រាប់សញ្ញារបស់ទីក្រុង Amsterdam ក្រុមហ៊ុន Adidas បានចាប់ផ្តើមពីឈុតក្នុងផ្ទះ 'Golden Moments' លក្ខណៈរលោងល្អឥតខ្ចោះ នៃអាវក្រៅដី 'Golden Standard' ថ្មីសម្រាប់រដូវកាលខាងមុខនេះ។
អាវក្រៅដីពណ៌ទឹកប៊ិច ដែលមានលក្ខណៈពិសេសគួរឱ្យចាប់អារម្មណ៍ ដែលរួមបញ្ចូលទាំងរូបឈើឆ្កាង និងផ្តល់ឱ្យឈុតសម្រាប់រដូវកាលនេះ ជាពណ៌ទឹកមាស។
ស្លាកសញ្ញារបស់ក្លឹប និងអ្នកឧបត្ថម្ភទទួលបានការប៉ាក់ដោយពណ៌ទឹកមាស ខណៈដែលហត្ថលេខាជ័យជម្នះជារបស់ក្រុម ត្រូវបានលាយបញ្ចូលគ្នាជាមួយផ្កាយជើងឯកទាំងបីនៅលើទ្រូង និងម៉ាក Adidas បីជួរបែបបុរាណនៅលើស្មា។
លក្ខណៈពិសេសដែលគួរឲ្យកត់សម្គាល់បំផុត នៃអាវក្រៅដីនេះ គឺត្រូវបានគេមើលឃើញនៅលើកអាវ និងដៃអាវ ដែលប៉ាក់ឡើងជារូបឈើឆ្កាងជុំវិញ ដែលជាការរចនាដ៏គួរឱ្យទាក់ទាញបំផុត៕