ខ្សែប្រយុទ្ធសញ្ជាតិន័រវេស Erling Haaland មិនអាចរកគ្រាប់បាល់ស៊ុតបញ្ចូលទីឡើយ ក្នុងការប្រកួតចាញ់ Liverpool ប៉ុន្តែមិនមានការព្រួយបារម្ភ អំពីបញ្ហាដែលគាត់នឹងត្រូវដោះស្រាយ។
Erling Haaland មិនខ្វាយខ្វល់អំពីការឈានទៅកាន់ក្របខ័ណ្ឌ Premier League ឡើយ បើទោះបីជាមានការលំបាកខ្លះៗក្នុងការបង្ហាញខ្លួនរបស់គាត់ជាផ្លូវការនៅ Manchester City ក៏ដោយ។
Man City បានប្រកួតចាញ់ Liverpool ដោយលទ្ធផល ៣-១ ក្នុងការប្រកួតពានរង្វាន់ Community Shield ឆ្នាំ២០២២ ហើយ Haaland មិនបានស៊ុតបញ្ចូលឡើយដែលធ្វើឱ្យគាត់បាត់បង់ឱកាសសំខាន់ ដែលឱកាសរកគ្រាប់បាល់ហាក់ដូចជាមិនគួររំលងទាល់តែសោះ អំឡុងពេលបរាជ័យនេះ។
កីឡាករវ័យ២២ឆ្នាំរូបនេះ បានបញ្ចប់ការផ្ទេរទៅកាន់ Man City ក្នុងតម្លៃ ៥១.១លានផោន ពីក្លឹប Borussia Dortmund នៅរដូវក្តៅនេះ ហើយត្រូវបានគេរំពឹងថា នឹងបន្ថែមភាពលេចធ្លោទៅកាន់ជួរមុខរបស់ពួកគេ ប៉ុន្តែមិនមានការព្រួយបារម្ភអំពីពេលវេលាដែលត្រូវកែតម្រូវនោះទេ៕