លោក​ Ten Hag ប្រតិកម្មចំពោះអាកប្បកិរិយារបស់​ Ronaldo បន្ទាប់ពីចាកចេញពី United មុនពេលបញ្ចប់ការប្រកួត

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​ ត្រូវ​បាន​ប្តូរ​ចេញ​នៅ​តង់​ទី​មួយអំឡុងពេលប្រកួត​ទល់​នឹង Rayo Vallecano ហើយ​មិន​បានបន្តនៅរហូតដល់ពេលផ្លុំកញ្ចែបញ្ចប់ការប្រកួតឡើយ។ 

Erik ten Hag ប្រតិកម្មចំពោះអាកប្បកិរិយាដែល "មិនអាចទទួលយកបាន" របស់ Cristiano Ronaldo បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ បានចាកចេញពីការប្រកួតមុនរដូវកាលចុងក្រោយរបស់ Manchester United អំឡុងពេលប្រកួតទល់នឹង Rayo Vallecano មុនពេលការប្រកួតត្រូវបានបញ្ចប់។

Ronaldo បានត្រលប់មកក្រុមបិសាចក្រហមវិញក្នុងជម្រើស១១នាក់សម្រាប់ការប្រកួតនៅ Old Trafford បន្ទាប់ពីការសម្រាករដូវក្តៅដ៏យូរ ដោយប្រកួត៤៥នាទីដំបូង មុនពេលត្រូវបានប្តូរជំនួសដោយ Amad Diallo ។

កីឡាករវ័យ៣៧ឆ្នាំរូបនេះត្រូវបានគេលួចថតអំឡុងពេលចាកចេញពីកីឡដ្ឋានមុនពេលបញ្ចប់កាប្រកួត ហើយការចាកចេញនេះត្រូវបានគេរាយការណ៍ថាគាត់បានទៅជាមួយដោយកីឡាករ Diogo Dalot និងកីឡាករមួយចំនួនផ្សេងទៀត៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង