Wolves បានដាក់ពាក្យស្នើសំការស៊ើបអង្កេតទៅកាន់ UEFA បន្ទាប់ពីត្រូវបានរាយការណ៍ថា ខ្សែប្រយុទ្ធ Hwang Hee-chan ក្លាយគោលដៅនៃ "ការរើសអើងជាតិសាសន៍" អំឡុងពេលប្រកួតមិត្តភាពជាមួយក្រុមព័រទុយហ្គាល់ Farense ។
Wolves បានប្រកួតស្មើ ១-១ ជាមួយនិង Farense ក្នុងការប្រកួតមិត្តភាពចុងក្រោយរបស់ពួកគេ មុនពេលចាប់ផ្តើមរដូវកាលថ្មីនៅ Premier League ដោយក្លឹបបានចោទប្រកាន់ដោយគ្មានភស្តតាង បន្ទាប់ពីការប្រកួតថា កីឡាករកូរ៉េខាងត្បូងទទួលរងការរំលោភបំពានពីអ្នកគាំទ្ររបស់ក្លឹបម្ចាស់ផ្ទះ។
ឧប្បត្តិហេតុដែលត្រូវបានចោទប្រកាន់នេះ បានកើតឡើងបន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់ពិន័យ១១ម៉ែត្រ ដោយលុបចោលការស៊ុតបាល់បញ្ចូលទីនាំមុខដំបូង ដោយកីឡាករ Christian Ponde របស់ Farense ។
សេចក្តីថ្លែងការណ៍របស់ Wolves បានថ្លែងថា "យើងមានការខកចិត្តយ៉ាងខ្លាំងក្នុងការរាយការណ៍ថាកីឡាកររបស់យើងម្នាក់ គឺជាគោលដៅនៃការប្រកាន់ជាតិសាសន៍ពីអ្នកគាំទ្រក្រុមប្រឆាំងក្នុងអំឡុងពេលការប្រកួតល្ងាចនេះជាមួយ SC Farense"៕