តារាឆ្នើមរបស់ក្លឹប Paris Saint-Germain កីឡាករ Neymar នឹងត្រូវប្រឈមមុខនឹងរឿងក្តី ពីបទក្លែងបន្លំទាក់ទងនឹងការផ្ទេររបស់គាត់ទៅកាន់ Barcelona ពី Santos ។
កីឡាករវ័យ៣០ឆ្នាំរូបនេះ កំពុងតែប្រឈមមុខនឹងការចោទប្រកាន់ ពីបទពុករលួយជាមួយនឹងអតីតប្រធានក្លឹបរបស់ Barcelona លោក Sandro Rosell និង Josep Maria Bartomeu ត្រូវបានចោទប្រកាន់ដោយការិយាល័យរបស់រដ្ឋអាជ្ញានៅ Catalunya ផងដែរ។
Barcelona បានចុះហត្ថលេខានាំយក Neymar ពី Santos ក្នុងខែកក្កដា ឆ្នាំ២០១៣ ដោយក្លឹបបានប្រកាសថាកិច្ចព្រមព្រៀងនេះមានតម្លៃត្រឹមតែ ១៧.១លានអឺរ៉ូ (១៤លានផោន/១៧លានដុល្លារ)។
ទោះជាយ៉ាងណាក៏ដោយ DIS ដែលមានកម្មសិទ្ធិ៤០ភាគរយនៃសិទ្ធិរបស់ Neymar ក្នុងអំឡុងពេលដែលគាត់នៅ Santos ជឿជាក់ថា ប្រាក់ជាច្រើនផ្សេងទៀត ត្រូវបានទាក់ទងនៅក្នុងកិច្ចព្រមព្រៀងនេះ។
ក្រុមវិនិយោគប្រេស៊ីល DIS បានបញ្ជាក់ថា Neymar នឹងបន្តចូលទៅសវនាការនៅថ្ងៃទី១៧ ខែតុលា បួនសប្តាហ៍មុនពេលការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតាចាប់ផ្តើម៕