Gianluca Prestianni​ បំបែកកំណត់ត្រាកីឡាករវ័យក្មេងរបស់អាហ្សង់ទីន ដែលទទួលបានការប្រៀបធៀបទៅនឹង Messi

Lionel Messi គឺ​ជា​កីឡាករ​បាល់ទាត់​ដ៏​ពិសេស​ម្នាក់​ ភាពប៉ិនប្រសប់របស់គាត់ គឺមិនអាចប្រៀបផ្ទឹមនៅក្នុងកាប្រកួត ហើយត្រូវតែជាកីឡាករពិសេសពិតប្រាកម្នាក់ ទើបអាចនឹងទទួលបានពានរង្វាន់បុគ្គលដែល Messi ទទួលបានក្នុងអាជីពរបស់គាត់។​ ប៉ុន្តែ​មាន​រឿង​មួយ ​ដែល​គាត់​ចែក​រំលែក​ជាមួយ​កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀតនោះ គឺឈ្មោះ​ហៅ​ក្រៅ​របស់​គាត់​ ជា​ពិសេស​សម្រាប់កីឡាករ​នៅ​អាហ្សង់ទីន​ដើម​កំណើតរបស់​គាត់។ 

​ថ្មីៗនេះក៏មានកីឡាករ​ល្អបំផុត​ ដែលអាចនឹង​ត្រូវ​បាន​គេ​ប្រគល់​អាវ​លេខ​១០​ ដ៏​ល្បី​របស់ Messi សម្រាប់ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ។

បើទោះបីជាទើបតែមានអាយុ១៦ឆ្នាំ កាលពីខែមករា ក៏ដោយ Gianluca Prestianni មានទំនាក់ទំនងជាមួយនឹងក្លឹបធំៗ នៅអឺរ៉ុបរួចទៅហើយរួមទាំង Real Madrid, Barcelona, ​​Chelsea និង AC Milan ។

កីឡាករវ័យក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប​ Velez Sarsfield ដែលគាត់បានចេញពីកៅអីបម្រុង ដើម្បីបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួត Copa Libertadores ទល់នឹង Estudiantes កាលពីខែឧសភា Prestianni មានលក្ខខណ្ឌគ្រប់បែបយ៉ាងដើម្បីក្លាយជាកំពូលតារាដ៏ពិតប្រាកដ៕

ព័ត៌មានទាក់ទង

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

Real Madrid កំពុងកំណត់គោលដៅខ្សែការពារកណ្តាលរបស់បារាំង កីឡាករ William Saliba​

ព្យាករណ៍គូ Manchester United vs Fulham​

ព្យាករណ៍គូ Manchester United vs Fulham​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្រវត្តិសាស្ត្រកីឡាបាល់ទាត់​

Vinicius Junior តារាឆ្នើមរបស់ Real Madrid ទទួលបានសំណើកិច្ចសន្យាដ៏ធំបំផុត ក្នុងប្...​

ចូលទៅកាន់ ហ្វេសបុកផេកពួកយើង

ទំព័រដើម ផ្សាយផ្ទាល់ ព័ត៌មាន ទំនាក់ទំនង