តាមរយៈសារព័ត៌មានបានឱ្យដឹងថា Leicester ត្រៀមខ្លួនរួចជាស្រេចក្នុងការលក់កីឡាករសញ្ជាតិបែលហ្ស៊ិក ដែលនៅសល់កុងត្រាត្រឹមតែមួយឆ្នាំប៉ុណ្ណោះ។
ប្រធានក្លឹប Leicester City លោក Aiyawatt Srivaddhanaprabha បាននិយាយអំពីអនាគតរបស់កីឡាករ Youri Tielemans ខណៈដែលខ្សែបម្រើរូបនេះ កំពុងតែមានទំនាក់ទនងជាមួយនឹងការផ្ទេរទៅកាន់ Arsenal ។
ការឈានចូលដល់ឆ្នាំចុងក្រោយនៃកិច្ចសន្យារបស់កីឡាករវ័យ២៥ឆ្នាំ ក្នុងកីឡដ្ឋាន King Power ស្របពេលមានការលេចឮពីព័ត៌មានថា ក្លឹបនឹងធ្វើការលក់កីឡាកររូបនេះ ដើម្បីជៀសវាងការបាត់បង់គាត់ដោយគ្មានតម្លៃនៅឆ្នាំ២០២៣។
Arsenal បានកំណត់កីឡាករ Tielemans ជាគោលដៅក្នុងការពង្រឹងខ្សែបម្រើរបស់ពួកគេ ប៉ុន្តែថ្មីៗនេះ ក្លឹបភាគខាងជើងទីក្រុងឡុងដ៍ ក៏មានចំណាប់អារម្មណ៍ ក្នុងការតាមប្រមាញ់កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះផងដែរ។
បច្ចុប្បន្ននេះលោក Srivaddhanaprabha បានផ្លាស់ប្តូរមកកាន់ភាពស្ងៀមស្ងាត់វិញ ដោយបាននិយាយថា Leicester មិនទាន់ទទួលបានការដេញថ្លៃណាមួយមកលើកីឡាកររូបនេះនោះទេ៕