កីឡាកររបស់កូរ៉េខាងត្បូង នៅតែបន្តរះឡើងជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិរបស់អង់គ្លេស នៅកម្រិតមួយដែលក្លឹបចង់បាន ដោយកីឡាករទាំងពីរចង់សម្រេចបានកាន់តែច្រើននេះទៀតសម្រាប់ក្លឹប នៅភាគខាងជើងទីក្រុងឡុងដ៍។
Son Heung-min បានព្រមានគូប្រជែងទាំងអស់នៅ Premier League ថានឹងមិនមានការបោះបង់ចោលក្នុងភាពជាដៃគូដ៏ល្អរបស់គាត់ជាមួយមិត្តរួមក្រុមកីឡាករHarry Kane ក្នុងក្លឹប Tottenham ខណៈដែលកីឡាករទាំងពីរបន្តព្យាយាមបង្កើនជោគជ័យដែលនឹងត្រូវកត់ទុកនៅក្នុងសៀវភៅកំណត់ត្រាកំពូលរបស់អង់គ្លេស។
គ្មានដៃគូណាមួយផ្សេងទៀតដែលមានភាពរីកចម្រើនដូចក្នុងយុគសម័យទំនើបដូចពួកគេនោះទេ ដោយពួកគេបានបំណែកនៃប្រវត្តិសាស្ត្រដែលធ្លាប់កាន់កាប់ដោយកីឡាកររបស់ Chelsea រវាងកីឡាករ Didier Drogba និង Frank Lampard ត្រូវបានសរសេរឡើងវិញសម្រាប់ការប្រកួតរដូវកាល២០២១-២២។
បច្ចុប្បន្ននេះសម្រាប់ការរួមបញ្ចូលគ្នារវាង Son និង Kane គ្រាប់បាល់ដ៏គួរឱ្យកត់សម្គាល់មានចំនួន៤១គ្រាប់រវាងពួកគេ ដោយធ្វើឱ្យពួកគេខិតខំប្រឹងប្រែងឡេីងផុតចណាត់ថ្នាក់លេខ៥ នៃកំពូលតារាង ប៉ុន្តែ "សេចក្តីលោភលន់" ដែលជាផ្នែកមួយនៃកីឡាករទាំងពីរដោយពួកគេនឹងបន្តស្វែងរកការឡេីងឱ្យខ្ពស់ជាងនេះសម្រាប់រដូវកាល២០២២-២៣៕