គ្រូបង្វឹករបស់ក្រុមតោខៀវ បាននិយាយថា រូបលោកកំពុងតែសម្លឹងរកការនាំយកខ្សែការពារកណ្តាលយ៉ាងហោចណាស់ក៏ម្នាក់ទៀតដែរ មុនពេលទីផ្សាររដូវក្តៅត្រូវបិទ។
Chelsea តែងតែមានវត្តមានក្នុងទីផ្សារដោះដូរកីឡាករ សម្រាប់ការពង្រឹងតំបន់ការពារសំរាប់រដូវក្តៅនេះ បន្ទាប់ពីបាត់បង់កីឡាករ Antonio Rudiger និង Andreas Christensen ដោយនោះ ជាករណីដែលលោក Thomas Tuchel កំណត់ថា ជាគោលដៅដ៏សំខាន់របស់ក្លឹប មុនពេលថ្ងៃផុតកំណត់។
ក្រុមតោខៀវបានទិញយកកីឡាករ Kalidou Koulibaly រួចហើយ ក្នុងកិច្ចព្រមព្រៀងតម្លៃ៣៤លានផោន (៤១លានដុល្លារ) ពី Napoli ប៉ុន្តែមានការរំពឹងទុកថា កំពុងស្វែងរកបន្ថែមទៀត។
តារាឆ្នើមរបស់ Sevilla កីឡាករ Jules Kounde កំពុងតែមានទំនាក់ទំនងយ៉ាងស្អិតរមួត ជាមួយនឹងការផ្ទេរទៅកាន់កីឡដ្ឋាន Stamford Bridge ប៉ុន្តែ Barcelona ក៏ចាប់អារម្មណ៍លើកីឡាករអន្តរជាតិរបស់បារាំងរូបនេះផងដែរ ហើយលោក Tuchel បានបង្ហើបថា ខ្សែបម្រើកណ្តាលរបស់ Paris Saint-Germain កីឡាករ Presnel Kimpembe ក៏អាចជាគោលដៅដែលសមរម្យជាង ខណៈដែលគាត់នឹងគូសសញ្ញាបញ្ជាក់ថា កីឡាកររូបនេះពិតជាសំខាន់សម្រាប់ក្លឹប នៅភាគខាងលិចទីក្រុងឡុងដ៍៕