បន្ទាប់ពីកីឡាករ Paulo Dybala បានបញ្ចប់ការផ្ទេរទៅកាន់ Roma គាត់ត្រូវបានក្លឹបផ្តល់ជូនអាវលេខ១០។ ប៉ុន្តែកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ បានបដិសេធដោយការគោរពទៅលើវីរបុរសរបស់ក្លឹប គឺកីឡាករ Francesco Totti។ ផ្ទុយទៅវិញ គាត់បានជ្រើសរើសពាក់អាវលេខ២១ សម្រាប់រដូវកាលខាងមុខ ដែលជាលេខដូចគ្នា ដែលគាត់ពាក់កាលលេងនៅ Juventus។
Dybala ចង់បានអាវលេខ២១ ដែលជាលេខដែលគាត់ធ្លាប់ពាក់ ព្រោះគាត់ដឹងពីទំនួលខុសត្រូវ និងសម្ពាធដែលមកជាមួយអាវលេខ១០ នៅ Roma។
ខ្សែបម្រើប្រយុទ្ធរូបនេះ បានស្ថិតនៅក្នុងប្រទេសព័រទុយហ្គាល់រួចហើយ ដែលជាកន្លែងដែល Roma កំពុងហ្វឹកហាត់មុនរដូវកាលថ្មីរបស់ពួកគេ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Jose Mourinho។
បន្ទាប់ពីចុះហត្ថលេខា លើកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយនឹងជម្រើសបន្ថែម១ឆ្នាំទៀត កីឡាករ Dybala មានបំណងចង់នាំ Roma វិលត្រឡប់ទៅក្របខ័ណ្ឌ Champions League វិញ បន្ទាប់ពីទទួលបានជោគជ័យក្នុង Europa Conference League កាលពីរដូវកាលមុន៕