កីឡាករអន្តរជាតិសញ្ជាតិអង់គ្លេស បាននិយាយថា ការផ្លាស់ប្តូរទៅកាន់ Old Trafford មិនមែនជាជម្រើសសម្រាប់រូបគាត់នោះទេ បើទោះបីជាមានការចាប់អារម្មណ៍លើរូបគាត់ត្រូវបានបង្ហាញក៏ដោយ។
Kalvin Phillips បាននិយាយពីមូលហេតុដែលការផ្លាស់ទៅ Manchester United មិនអាចនឹងកើតឡើងសម្រាប់គាត់ ដោយកីឡាករវ័យក្មេងថ្មីរបស់ Manchester City សប្បាយចិត្តដែលបានបញ្ចប់ជាផ្នែកមួយរបស់ City។
Kalvin Phillips បាននិយាយថា “ខ្ញុំមានកិត្តិយសណាស់ដោយ Man Utd ចង់បានរូបខ្ញុំ ដែលជាក្រុមដ៏ធំបំផុតមួយក្នុងពិភពលោក ប៉ុន្តែមិនអាចទេ ខ្ញុំត្រូវតែស្មោះត្រង់នឹង Leeds ហើយនឹងទៅចូលរួមជាមួយក្រុមម្ខាងផ្សេងទៀតនៃ Manchester”។
ការផ្ទេរប្រាក់ក្នុងតម្លៃ៤៥លានផោន (៥៤លានដុល្លារ) បានធ្វើឱ្យខ្សែបម្រើអន្តរជាតិអង់គ្លេសចេញពី Leeds ដើម្បីទៅកាន់ Manchester City៕