ខ្សែប្រយុទ្ធសញ្ជាតិន័រវែស ត្រូវបានដកចេញពីការប្រកួតលក្ខណៈមិត្តភាព ជាមួយនិងជ័យជម្នះលើ Club America ដោយមិនមានបំណងប្រថុយប្រថានលើកាយសម្បទារបស់គេឡើយ។
Erling Haaland នៅតែរង់ចាំការបង្ហាញខ្លួនដំបូងរបស់គេសម្រាប់ Manchester City នៅឡើយ បន្ទាប់ពីប្តូរមកពី Borussia Dortmund ក្នុងតម្លៃ៥១លានផោន (៦១លានដុល្លារ) ដោយលោក Pep Guardiola បង្ហាញពី "ការព្រួយបារម្ភ និងបញ្ហាមួយចំនួន" កំពុងធ្វើឱ្យគាត់ត្រូវដកចេញពីការប្រកួតអំឡុងពេលនេះ។
ម្ចាស់ជើងឯកនៅ Premier League នឹងមិនប្រថុយក្នុងការលេងសើច លើកាយសម្បទារបស់ខ្សែប្រយុទ្ធសញ្ជាតិន័រវេសនោះទេ ខណៈដែលពួកគេត្រៀមខ្លួនសម្រាប់ការប្រកួតរដូវកាលឆ្នាំ២០២២-២៣។
ខ្សែប្រយុទ្ធជួរមុខវ័យ២២ឆ្នាំរូបនេះ កំពុងត្រូវបានពន្យារពេលជាមួយនឹងបញ្ហារបួស ដែលរារាំងគាត់កាលរដូវកាលមុន គាត់នឹងត្រូវរង់ចាំរហូតដល់ការប្រកួតមិត្តភាពជាមួយ Bayern Munich នៅ Green Bay នៅថ្ងៃសៅរ៍ មុនពេលការទទួលស្វាគមន៍ដ៏អធិកអធមរបស់គាត់សម្រាប់ក្លឹបថ្មី៕